ព័ត៌មានជាតិ

ស្រីស្អាតរូបស្រស់សោភាត្រូវប៉ូលិសឃាត់ខ្លួនពាក់ពាន់ជួញដូរបទល្មើសមួយនេះ

ភ្នំពេញ: នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ក្រោយពីបើកការស្រាវជ្រាវ កម្លាំងជំនាញ ខណ្ឌ ប៉ុស្តិ៍ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួន ស្រីស្អាតរូបស្រស់សោភាម្នាក់ត្រង់ចំនុចសំណង់មិនរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ។

សមត្ថកិច្ចឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណុច លីហ្សា ភេទស្រី ជនជាតិខែ្មរ មានទីលំនៅសា្នក់នៅសងា្កត់វត្តភ្នំ ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ។

សម្ភារ:ដកហូតរួមមានក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ថង់ តូច ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី អនុវត្តតាមនីតិវិធី៕

មតិយោបល់