អេស្ប៉ាញ៖ខ្សែបម្រើដ៏ឆ្នើមរបស់ Bacelona កីឡាករ Andres Iniesta បានយល់ព្រមបន្តកុងត្រារយៈពេល ៣ ឆ្នាំ ដោយបន្តលេងឲ្យក្លិបរហូតដល់ឆ្នាំ ២០១៨ ។
លោក Andres Iniesta ថ្មី ៗនេះដែរក៏មានទំនាក់ទំនងជាមួយនឹងក្លិប បិសាចក្រហម Manchester United ប៉ុន្តែទីបញ្ចប់អនាគត់របស់ខ្លួន គឺនៅលេងឲ្យក្របខណ្ឌ La Liga និងរហូតដល់ខ្លួនមានអាយុ ៣៤ ឆ្នាំ។
ប្រធានជាន់ខ្ពស់ ក្លិប Bacelona កីឡាករ Sandro Rosell បានធ្វើការអះអាងថា កីឡាករ Andres Iniesta នឹងត្រូវលេងឲ្យក្លិប FCB រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ ។ នេះបើតាមសម្តីលោកដែលបានប្រាប់ដល់គេហទំព័រក្លិប។
ជាមួយនឹងវត្តមានបង្ហាញខ្លួន ៤៧៩ ប្រកួតកីឡាករ រូបនេះអាចជ្រោងឲ្យ Bacelona ឈ្នះពាន រហូតដល់ទៅ ២១។
ជាមួយនឹងគ្នានេះដែរ លោក Sandro Rosell សប្បាយរីករាយខ្លាំងណាស់ ដែលអាចរក្សាកីឡាករ រូបនេះបាននៅជាមួយនឹងក្លិប។ម្យ៉ាងវិញទៀតអាចនិយាយបានថា វាជាកាដូមួយដ៏សំខាន់ សម្រាប់បុណ្យណូអែល នាពេលខាងមុខដល់អ្នកគាំទ្រ៕
មតិយោបល់