អ៊ីតាលី៖ប៉ូលិសនៅក្នុងប្រទេសអូស្ត្រាលី បានចាប់ខ្លួនមន្ត្រីក្នុងតំបន់ម្នាក់ ដែលបានបង្ខំលេខារបស់ខ្លួន ឲ្យចុះកុងត្រា សិច ជាមួយនឹងខ្លួន យ៉ាងហោចណាស់រួមភេទ ៤ ដងក្នុងមួយខែ។
Luigi de Fani អាយុ ៥៣ ឆ្នាំ ដែលជាមន្ត្រីប្រចាំតំបន់ក្នុងប្រទេសអូស្ត្រាលី ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ការចំណាយទឹកប្រាក់ ៣៦០០០ អឺរ៉ូ សម្រាប់ម្តាយលេខា នាង Lucia Zingariello ដោយឲ្យកុងត្រា ផ្លាស់ប្តូរសម្រាប់ការរួមភេទ។
រឿងនេះដែរ ត្រូវបានគេរកឃើញ បន្ទាប់ពីលេខា របស់នាងត្រូវបានចបា់ខ្លួន ទាក់ទងទៅនឹង បញ្ហាសូកប៉ាន់ អាជីវកម្មខ្នាតតូច។ ពេលដែលប៉ូលិសនាំខ្លួននាង ទៅកាន់ផ្ទះរបស់នាង ដើម្បីកវត្ថុតាងផ្សេងទៀត ក៏រកឃើញច្បាប់ចំលង ១ ច្បាប់និយាយអំពីកុងត្រារួមភេទ ប្រចាំខែ ។ បើទោះបីជាកុងត្រារួមភេទនេះត្រូវបានហែកចោល បោះចូលក្នុងធុងសម្រាប់ តែមន្ត្រីស៊ើបអង្កេតបានយកមកផ្គុំ ទើបឃើញថា នោះជាច្បាប់ដែលនិយាយអំពីកុងត្រារួមភេទ។
នាង Lucia Zingariello បានប្រាប់ដល់ប៉ូលិសស៊ើបអង្កេតថា រឿងនោះជារឿងពិត តែដោយសារតែមន្ត្រីដែលជាមេកើយរបស់ខ្លួនបង្ខំឲ្យចុះកុងត្រាទើបខ្លួនធ្វើយ៉ាងនេះ ដោយធ្វើឲ្យជីវិតខ្ញុំជួបរឿងសុបិន្តអាក្រក់នៅពេលនេះ។
ដោយឡែកសម្រាប់មេធាវីការពារក្តី Frattura Domenico របស់លោក De Fanis បាននិយាយថា ការចោទប្រកាន់នោះជារឿងមិនសមហេតុផលនោះទេ ពួកគេស្រលាញ់គ្នាទៅមក មិនបានបង្ខំនោះទេហើយរឿងនេះដែរជារឿងឯកជនតែប៉ុណ្ណោះ ៕
មតិយោបល់