ភ្នំពេញៈ រថយន្តមួយគ្រឿង មានចាប់ភ្លើងសញ្ញា ឧបករបំពងសម្លេងស៊ីរ៉ែន គ្មានស្លាកសញ្ញា ឬ ឡូហ្គោ បង្ហាញពីអង្គភាព ស្ថាប័នខាងណាឡើយ តែគេស្គាស់ ពិសេស នគរបាលចរាចរណ៍ មួយចំនួន ស្គាល់ថាជារថយន្តដើរដឹកសព ជនរងគ្រោះ ក្នុងរាជធានីភ្នំពេញ បានបើកបោះពួយលើផ្លូវបញ្ច្រាសទិសដីចរាចរណ៍ លឿនជ្រុលទៅបុកម៉ូតូកំពុងបើកបញ្ច្រាសទិស លើផ្លូវអត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ក្បែរភ្លើងស្តុប ផ្លូវ២០០៤ ភូមិតាងួន សង្កាង់កាកាប១ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កខាងលើ ម៉ាក ស្រារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6516 មានចាប់ស៊ីរ៉ែន ខាងលើ ដូចរថយន្ត ប្រតិបត្តិការ ប្រញ៉ាប់ បន្ទាន់អ៊ីចឹង តែពុំឃើញមានបិទ សញ្ញា ឡូហ្គោ សំគាល់ ជារថយន្ត សម្រាប់ប្រតិបត្តិការខាងណាឡើយ បានបើកភ្លើងសញ្ញាបោះពួយ លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ពីលិចទៅកើត សង្ស័យមានការអ្វីបន្ទាន់ហើយមើលទៅ ដល់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូ និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពត 1M-6106 ជិះគ្នា២នាក់ កំពុងបើកលើផ្លូវអថិភាព ពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ។
ក្រោយកើតហេតុ ប៉ូលិសចរាចរណ៍ស្គាល់ច្បាស់ណាស់ម្ចាស់ឡានបង្ក សុំធ្វើការសម្របសម្រួល សុខចិត្ត ចេញសង់ ទាំងមើលរបួស ទាំងជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿង នៅផ្នែកជំនាញខណ្ឌ៕
មតិយោបល់