ព័ត៌មានជាតិ

វៀតណាម​​៖ហានិភ័យខ្ពស់​​​ការ​ឆ្លង​ជំងឺគ្រុនផ្តាសាយ​បក្សី A/H10N8

វៀតណាម​​៖នៅពេលថ្មីៗនេះដែរ ​មានមនុស្សបានស្លាប់​ដោយសារតែ​ជំងឺគ្រុនផ្តាសាយបក្សី ​A/H10N8 ​ នៅចិន​។ និយាយ​ពីរឿងរ៉ាវនេះដែរ ​ តាមរបាយការណ៍ដែលចុះផ្សាយ កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៣ នេះ​បាន​ឲ្យដឹងថា ​ខាង​នាយកដ្ឋាន​រោគរាតត្បាតរបស់វៀតណាម បើទោះបីជា​មិនទាន់បាន​ចេញផ្សាយ ​នៅក្នុងប្រទេសវៀតណាម ​អំពី បញ្ហា ជំងឺគ្រុនផ្តាសាយបក្សី ​A/H10N8 និង H7N9 ប៉ុន្តែហានិភ័យ​នៃការឆ្លង ​មកលើប្រទេសនេះ​នាពេលអនាគត់ និងមានកម្រិតខ្ពស់បំផុត​។​

តាម​របាយការណ៍របស់អង្គការសហប្រជាជតិ ​បច្ចុប្បន្ន​ ​នៅ ជាំងស៊ី ប្រទេសចិន ​មានករណី​ធ្ងន់​ធ្ងរ ( 6 /12) ​ដោយសារតែឆ្លង​មេរោគ​ A/H10N8 នេះគឺជារបាយការណ៍ ​ការ​ឆ្លងមេរោគ​​ H10N8 មក​លើមនុស្ស​​លើកដំបូង​។​

ប្រភេទមេរោគនេះដែរ​ត្រូវបានគេ​រក​ឃើញ ​​តាមរយៈ​សត្វ​ស្លាបព្រៃ ហើយវាក៏បំបែកខ្លួនយ៉ាងរហ័សរីក​រាលដាល មក​កាន់មនុស្ស​។​
​ជាមួយនឹង​បញ្ហាជំងឺនេះដែរ ​ខាង​​​នាយកដ្ឋាន​រោគរាតត្បាតរបស់វៀតណាម បាន​ធ្វើការ​ហាមប្រាម បញ្ឈប់​​ការ​លក់​​មាន់ និងផលិតផល បសុបក្សី​ខុសច្បាប់ ដើម្បីបញ្ចៀស​ជំងឺ H5N1 , H7N9 និង H10N8 ដែលកំពុងតែកើតមាន៕​
1

មតិយោបល់