ចិន៖ អនុរដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈរបស់ចិន លោក Li Dongsheng បានស្ថិតក្រោមការស៊ើបអង្កេត ពីក្រុមអ្នកឃ្លាំងមើលវិន័យរបស់បក្សកុម្មុយនិស្តចិន ដោយបានសង្ស័យថាមានល្មើសច្បាប់ និងរំលោភវិន័យ។

ក្រៅពីមុខងារជាអនុរដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈនោះ លោក Li ក៏ជាអនុប្រធាននៃក្រុមនាំមុខកណ្ដាលសម្រាប់ការបង្ការ និងការដោះស្រាយបញ្ហាដែលទាក់ទងនឹងការគោរពច្បាប់ផងដែរ។នេះយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់គណៈកម្មការកណ្ដាលសម្រាប់អធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិនបានឲ្យដឹងនៅថ្ងៃសុក្រម្សិលមិញ។
នៅក្នុងសេចក្ដីប្រកាសមិនបានបញ្ជាក់លម្អិតអំពីទោសកំហុស ឬការដាក់ទោសរបស់លោក Li នោះទេ ប៉ុន្តែបើតាមទម្លាប់គឺគ្មានអ្វីក្រៅពីអំពើពុករលួយ និងការរំលោភអំណាចនោះទេ។
គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ ចិនបានរឹតបន្តឹងច្បាប់ប្រឆាំងអំពើពុករលួយ ដោយបានចាប់ខ្លួនមន្ត្រីធំៗជាច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ ចំណែកប្រទេសកម្ពុជាវិញ អង្គភាពប្រឆាំងអំពើពុករលួយក៏កំពុងតែប្រតិបត្តិការយ៉ាងសកម្មផងដែរ ប៉ុន្តែនៅមិនទាន់ឃើញចាប់មន្ត្រីធំៗនោះទេ ពោលគឺមានតែមន្ត្រីថ្នាក់ក្រោម ហើយសង្ឃឹមថា អង្គភាពមួយនេះនឹងចាត់វិធានការបន្ថែម ដើម្បីបំបាត់អំពើពុករលួយក្នុងប្រទេស៕
មតិយោបល់