អាល្លឺម៉ង់៖ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Daimler បាននិយាយកាលពីថ្មីៗនេះថា ខ្លួននឹងសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Aston Martin ក្នុងការបង្កើតម៉ាស៊ីនសម្រាប់រថយន្តស៊េរីទំនើបជំនាន់ថ្មី។

ក្រុមហ៊ុនទាំងពីរបានថ្លែងនៅក្នុងសេចក្ដីប្រកាសជារួមថា “ភាពជាដៃគូបច្ចេកទេស នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Mercedes-AMG (ក្រុមហ៊ុនផលិតរថយន្តដែលគ្រប់គ្រងដោយ Daimler) និងក្រុមហ៊ុន Aston Martin បង្កើតបាននូវម៉ាស៊ីនប្រភេទ V8 សម្រាប់បំពាក់លើរថយន្ត Aston Martin ស៊េរីថ្មី”។
ក្រុមហ៊ុន Daimler នឹងទទួលបានរហូតដល់ ៥ភាគរយ នៃកិច្ចសហការនេះ ដែលវាមិនមែនជាភាគហ៊ុននោះទេ ប៉ុន្តែជាលុយដែលបានមកពីកិច្ចព្រមព្រៀង។
ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេកំពុងតែសំលឹងរកពេលបញ្ចប់លក្ខខណ្ឌនៃកិច្ចសហការប្រតិបត្តិការ ហើយនឹងបន្ថែមកិច្ចសហការថ្មីផ្សេងទៀតនាពេលអនាគត៕
មតិយោបល់