ព័ត៌មានជាតិ

លោកយាយ​អាយុ ៧៣ ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​បំផុត​

តាម​ប្រភព​ព័ត៌មាន omgshots បានឲ្យដឹងថា លោកយាយ​ម្នាក់​ដែល​មាន​វ័យ ៧៣ ឆ្នាំ​គឺជា​អ្នក​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅក្នុង​ទីក្រុង Oklahoma សហរដ្ឋអាមេរិក​។ ចំនួន ៤០ ភាគរយ​នៃ​ការនាំ​រត់ពន្ធ​គ្រឿងញៀន​របស់​លោកយាយ​ម្នាក់​នេះ​បាន​ចែកចាយ​ទៅ​ក្នុង​រដ្ឋ ៤ ដែល​តាំង​ផ្សេងគ្នា​។ មិនតែប៉ុណ្ណោះ​នាង​មាន​បណ្តោញ​ឈ្មួញ​ធ្វើ​ការឲ្យគាត់​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ដ៏​ច្រើន ហើយ​នេះ​ក៏​មិនមែន​ជា​កិច្ចប្រតិបត្តិការណ៍​ដែល​ទើបនឹង​បង្កើត​ថ្មី​របស់​គាត់​ដែរ​។ ដោយ​ឆ្លងកាត់​ការស៊ីបអង្កេត​អស់​រយៈពេល ៤ ខែ​ទើប​មាន​ភស្តុ​ក​តាង​គ្រប់​គ្រាប់​ដើម្បី​ចាប់ខ្លួន​លោកយាយ Darlene Mays ដើម្បី​កាត់ទោស​ទៅតាម​ផ្លូវច្បាប់​។ បន្ទាប់​ពី​ការចាប់ខ្លួន​ប៉ូលិស​បាន​ឆែកឆេរ​រក​ឃើញ​លុយ​ជាង ២៧០,០០០ ដុល្លារ​អាមេរិក និង​អាវុធ​ជាច្រើន​ដែល​លាក់​នៅក្នុង​ផ្ទះ​របស់​គាត់​ថែម​ទៀត​៕
1335006282_drug-dealing-grandma
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់