ព័ត៌មានជាតិ

កម្មវិធី Winamp នៅ​មាន​ជីវិត​

​សម្រាប់​អ្នក​ដែល​និយម​គាំទ្រ​កម្មវិធី​ចាក់​តន្ត្រី Winamp ប្រហែល​ជា​នៅ​មាន​សង្ឃឹម ព្រោះថា​នៅពេល​នេះ កម្មវិធី Winamp នៅ​មិន​ទាន់​រលាយ​ដូច​សេចក្ដីប្រកាស​នោះទេ​។​
​កាលពីដើម​ខែ​ធ្នូ កន្លងទៅនេះ ក្រុមហ៊ុន AOL ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ចាក់​តន្ត្រី Winamp បាន​ចេញ​សេចក្ដី​មួយ​ថា ខ្លួន​នឹង​បញ្ឈប់​ការដាក់​ឲ្យប្រើ​កម្មវិធី Winamp ចាប់ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ ឆ្នាំ ២០១៣ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ ទី​២១​ខែ​ធ្នូ ឆ្នាំ ២០១៣ កម្មវិធី Winamp នៅតែ​ដំណើរការ​បាន​ដូច​មុន​។​
​នៅ​មិនទាន់មាន​ប្រភព​ព័ត៌មាន​ណាមួយ​ចេញមុខ​អះអាង​ពី​បញ្ហា​នេះ​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​គាំទ្រ Winamp បាន​អារម្មណ៍​សប្បាយរីករាយ ហើយ​សង្ឃឹមថា AOL នឹង​បន្ដ​ដាក់​ឲ្យប្រើ Winamp៕​
Winamp

មតិយោបល់