ព័ត៌មានជាតិ

មិនដឹងថ្ងៃណាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយ! សាំងយ៉ុង បុកបុរសម្នាក់ស្លាប់ នៅស្រុកស្ទឹងត្រង់ព្រឹកមិញ រកសាច់ញាតិឃើញហើយ

កំពង់ចាម: លោកអធិការស្រុកស្ទឹងត្រង់ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកសាំងយ៉ុង ដឹកអ្នកដំណើរពីស្ទឹងត្រង់ ទៅភ្នំពេញ បានបុកនឹងម៉ូតូបុរសម្នាក់ អាយុ ២៧ឆ្នាំ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ម្ដុំផ្លូវកោងចំណោត មុខវត្តភ្នំអំពិល ភូមិភ្នំអំពិល ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

រថយន្តបង្កត្រូវសមត្ថកិចុ្ចឃាត់បាន រីឯតៃកុងរត់គេចខ្លួនបាត់ ។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩៕

មតិយោបល់