ស៊ីហ្គេម៖កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី ជាអ្នកជួយឲ្យកម្ពុជាទទួលបានមេដាយមាស ៨ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៧។
នៅរសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០១៣ នេះ កម្ពុជាបានឈានដល់ទទួលមេដាយមាសចំនួន ៨ ដោយកីឡាការីនីតៃក្វាន់ដូ ស៊ន សៀវម៉ី ដោយបានប្រកួតយកឈ្នះគូប្រកួតមកពីប្រទេសឥណ្ឌូនេស៊ី ក្នុងលទ្ធផល ១៧-០។
មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ សៀវម៉ី បានយកឈ្នះកីឡាការិនៅវៀតណាមក្នុងលទ្ធផល ១០-៧ នៅវគ្គដំបូង ក្រោយមកឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏បានយកឈ្នះកីឡាការិនីហ្វីលីពីនលទ្ធផល ៦-៣។
ចំណែកកីឡាការិនី ស៊ន ដាវីន ជាបងស្រីបង្កើតរបស់ សៀវម៉ី ទទួលបានមេដាយប្រាក់ ដោយសារចាញ់គូប្រជែងមកពីហ្វីលីពីន៕



មតិយោបល់