ព័ត៌មានជាតិ

Borussia Dortmund ​មិនសម​ចាញ់ទេ​យប់មិញនេះ​

អាល្លឺម៉ង់​៖ក្នុងក្របខណ្ឌ របស់អាល្លឺម៉ង់ ​កាលពីរាត្រីថ្ងៃទី ២១ ខែ ធ្នូ ម្សិលមិញនេះដែរ ក្លិប Borussia Dortmund ដែលជាម្ចាស់ផ្ទះបានរង​ការ​បំបាក់ពីក្លិប Hertha Berlin ដោយលទ្ធផល ១-២ ដែលជាលទ្ធផល​មួយដ៏​អាម៉ាស សម្រាប់ក្លិបដែលស្ថិតនៅលំដាប់លេខរៀងទី ៣ ​ក្នុងក្របខណ្ឌ German Bundesliga ។​

បើទោះបីជាកីឡាករ Marco Reus របស់ Borussia Dortmund ​បានរកគ្រាប់បាល់នៅដើមតង់ទី ១ នោះគឺនៅនាទី ទី ៧ តែ​​​សម្រាប់ Hertha Berlin មិនបានព្រឺរោមនោះទេ ដោយនៅនាទី ២៣ ​កីឡាករ Ramos បាន​​ស្វែងគ្រាប់បាល់សងវិញ ជួយ​ឲ្យ Hertha Berlin តាមស្មើវិញ​ ។​​ នៅនាទី ៤៥ កីឡាករ ​Allagui របស់ Hertha Berlin បានបំប៉ោងសំណាញ់ ​ក្លិប​លំដាប់ទី ៣ នៃតារាង​ មួយគ្រាប់ទៀត ដែល​ធ្វើ​ឲ្យជ័យជម្នះបណ្តោះអសន្ន ២-១ ។​

នៅតង់ទី ២ បើទោះបីជា Borussia Dortmund មានឱកាស​តែ​ធ្វើមិនបាន​សម្រេចឡើយ​ ដោយចាញ់ទាំងស្ពឹកមុខ ដោយលទ្ធផល ២-១ ។​
បញ្ជាក់ផងដែរថា ​Borussia Dortmund ស្ថិតនៅលំដាប់ទី ៣ នៃតារាង ​មាន ៣២ ពិន្ទុ ​ក្នុងចំណោម ១៧ ប្រកួត ដោយ​តាមពីក្រោយ​ក្លិប Bayer Leverkusen មាន ៣៧ ពិន្ទុ ​ខណៈដែ​ល​ក្លិបកំពូលតារាង Bayern Munich ស្ថិតនៅលេខរៀងទី ១ នោះ​មាន ៤៤​ពិន្ទុ ​ស្ថិតក្នុង ១៦ ប្រកួត​៕​

Borussia Dortmund v Hertha BSC Berlin - Bundesliga

មតិយោបល់