ភ្នំពេញៈ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចកាច់សោកជិះយកទៅបាត់ដោយសុវត្ថិភាព ខណៈដែលម្ចាស់រវល់តែចូលហូបកាហ្វេ កាលពីវេលាម៉ោង៩៖១០នាទី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចហាងកាហ្វេមួយកន្លែង តាមផ្លូវជាតិលេខ៣ កែងច្រកចូលសាលាសុវណ្ណភូមិ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសមត្ថកិច្ច ជនរងគ្រោះឈ្មោះ ប្រាក់ ចាន់ធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ មានស្រុកកំណើតភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកម៉ូតូ ដែលជនសង្ស័យលួចយកទៅបាត់ម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-9739។
តាមសម្តីជនរងគ្រោះឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូមកណាត់ជួបមិត្តភ័ក្រ ត្រង់ចំណុចខាងលើ ហើយក៏ឆ្លៀតចូលហូបកាហ្វេ១កែវសិន មិនបាន១០នាទីផង ចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ទើបដឹងថា មានជនសង្ស័យលួចកាច់សោក បង្កឲ្យភ្ញាក់ផ្អើល និងរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវរក៕
https://youtu.be/hUaX1SNWJX4
https://youtu.be/dEmvDs6t6n8
មតិយោបល់