ស៊ីហ្គេម៖ កីឡាការិនីតៃក្វាន់ដូវ័យ២១ឆ្នាំ ស៊ន ដាវីន បានសម្ដែងនូវការសោកស្ដាយ និងសុំទោសជាសាធារណៈតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook ក្រោយពេលដែលនាងមិនអាចដណ្ដើមយកមេដាយមាសបាន។


នៅលើគណនី Facebook របស់ ស៊ន ដាវីន ផ្ទាល់ នាងបានសរសេរថា “ខ្ញុំស៊ន ដាវីន ពិតជាសុំទោសប្រជាជនខ្មែរទាំងអស់ ដែលខ្ញុំមិនអាចយកមេដាយមាសបាន ហើយសុំទោសម៉ាក់ផងបើកូនប្រយ្ន័តតែបន្តិចកូននិងឈ្នះហើយ។ ហើយខ្ញុំនិយាយ ពាក្យមួយមាត់ថាខ្ញុំដាវីនមិនអាចឈ្នះម្ចាស់ មេដាយមាស ៥ជំនាន់បានទេ”។
បើទោះបីជាកីឡារិនីរូបនេះ មិនអាចទទួលបានមេដាយមាសក្ដី ក៏មានមិត្តភ័ក្តិនៅលើបណ្ដាញ Facebook បានគាំទ្រ និងលើកកម្លាំងចិត្ត ហើយជួនពរឲ្យ ដាវីន ដណ្ដើមមេដាយមាសនៅការប្រកួតលើកក្រោយ ព្រមទាំងបានជំរុញឲ្យ ដាវីន ខំវ៉ឹកហាត់បន្ថែម។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃសៅរ៍ទី២១ខែធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះ កីឡារិនីតៃក្វាន់ដូ ស៊ន ដាវីន បានចាញ់កីឡាការិនីហ្វីលីពីនក្នុងការប្រកួតដណ្ដើមយកមេដាយមាសលើប្រភេទទម្ងន់លើស៧៣កីឡូក្រាម៕
ប្រភព៖ Facebook
មតិយោបល់