ព័ត៌មានជាតិ

Sir Alex Ferguson រីក​មុខដូចគ្រាប់ជី​ជួស David Moyes យប់មិញ​ (Video Inside)

អង់គ្លេស៖ជាមួយនឹងលទ្ធផល ៣-១ កាលពីរាត្រី​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៣ របសហង្សក្រហម ​​បំបាក់​ក្លិប West Ham United បាន​ធ្វើ​ឲ្យ​អតីត​​អ្នកចាត់ការទូទៅ លោក Sir Alex Ferguson រីកមុខដូចគ្រាប់ជី ​ជួស​លោក David Moyes ដែលកំពុងតែអ​របុកពោះ ​​​​ខណៈដែល​ប៉ុន្មានប្រកួតចុងក្រោយ​​ឈ្នះរហូត មិនថា ក្រៅទឹកដី ឬ​ក្នុង​ទឹកឡើយ​។​
Manchester-United-v-West-Ham-Adnan-Januzaj-pa_3055460
​ក្នុងការប្រកួតយប់មិញនេះដែរ នៅពហុកីឡដ្ឋាន Old Trafford បានចាប់រូបភាព​​អរហើបគូថពីកៅអី អតីត​អ្នកចាត់ការទូទៅ លោក Sir Alex Ferguson ខណៈ​ដែល Moyes កំពុងមានមោនៈភាពដឹកនាំក្រុម ។

ដោយឡែក​អ្វីដែលចម្លែក​សម្រាប់រាត្រីយប់មិញនេះដែរ គេសង្កេតឃើញថា កីឡាករ Rooney គឺជាគន្លឹះដ៏សំខាន់​សម្រាប់បញ្ជូនបាល់​ទៅ​ឲ្យ ​មិត្តរួមក្រុមវិញ ​។​
Adnan Januzaj កីឡាករ​វ័យ ១៨ ឆ្នាំ របស់បិសាចក្រហម ​គ្រាន់តែ​ឡើង​មក​កាន់ក្របខណ្ឌធំភ្លែត បាន​រំអុកចិត្ត​អ្នកគាំទ្រ​ ឲ្យមាន​​ក្តីសង្ឈឹម ដោយ​​កីឡាករ​រូបនេះតែងតែ​ធ្វើ​ឲ្យ ​រឿង​ដ៏​អស្ចារ្យ​ជូន​ក្លិបជានិច្ច ​នោះគឺការស្វែងរកគ្រាប់បាល់ និងបញ្ចូន​បាល់យ៉ាងល្អ​ ​ទៅដៃគូ ។​ ក្រៅ ពី Adnan Januzaj ​គ្រាប់បាល់ ២ គ្រាប់ទៀតរកបានដោយកីឡាករ Danny Welbec ដែលជា​គ្រាប់បាល់ដំបូង និង គ្រាប់បាល់ទី ៣ ដោយ Ashley Young ។​

លទ្ធផលនេះ បាន​ធ្វើ​ឲ្យបិសាចក្រហម​រំកិលទៅ​ កាន់​លេខ ៧ នៃតារាងជាបណ្តោះ​អាសន្ន​ ដោយមាន ២៨ ពិន្ទុ ក្នុងចំណោម ១៧ ប្រកួត​នេះ​៕​

មតិយោបល់