បើតាមប្រភពព័ត៌មាន planet ឲ្យដឹងថា ដោយផ្អែកទៅលើការផ្លាស់ប្តូរអាកាសធាតុជាញឹកញយក្នុងពេលបច្ចុប្បន្ននេះ ហាក់បីដូចជាតម្រូវឲ្យមនុស្សបង្កើតនូវរចនាសម្ព័ន្ធថ្មីសម្រាប់រស់នៅក្នុងពេលអនាគត់។ លោក Phil Pauley ដែលជាជនអនាគត់និយមបានធ្វើការរចនាគម្រោងនៃទីក្រុងអណ្តែតទឹកនេះ លាយឡំជាមួយនឹងការឆ្នៃប្រឌិតដ៏ល្អឥតខ្ចោះសម្រាប់មនុស្សនាពេលអនាគត់។ លោក Pauley បានគិតស្រមើប្រមៃថាទីក្រុងនេះមិនត្រូវការខ្យល់ ទឹក ឬក៏ប្រភពធនធានពីខាងក្រៅឡើយ ដោយសារតែវាមានប្រព័ន្ធអេកូឡូស៊ីបិទជិតនឹងអាចផ្តល់នូវអ្វីគ្រប់យ៉ាងដែលប្រជាជនត្រូវការ។ នេះជាពិតជាគំនិតល្អប្រសិនបើភពផែនដីមានការផ្លាស់ប្តូរពិតប្រដកមែន ព្រោះវាអារក្សាជីវិតមនុស្សឲ្យរស់នៅបានបន្តទៅសតវត្សខាងមុខទៀត៕
ព័ត៌មានជាតិ
មតិយោបល់