ព័ត៌មានជាតិ

គូស្នេហ៍​មួយគូរ​ស្រាត​រៀប​អាពាហ៍ពិពាហ៍​នៅតាម​ដងផ្លូវ​

​ថ្មីៗ​នេះ​មាន​គូស្នេហ៍​មួយគូរ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​ម​នុស្ស​ម្នា​ជាច្រើន​នៅតាម​ដងផ្លូវ​រវាង​រដ្ឋ San Francisco និង California សហរដ្ឋអាមេរិក​ដោយ​ពួកគេ​ទាំង​ពីរ​រៀប​អាពាហ៍ពិពាហ៍​ស្រាត​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា អាពាហ៍ពិពាហ៍​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ហាមប្រាម​មិន​ឲ្យ​ស្រាតនៅតាម​ផ្លូវសាធារ​ណៈ​។

មិន​យូរ​ប៉ុន្មាន​នៃ​ការ​រៀបន​អាពាហ៍ពិពាហ៍​នេះ​ប៉ូលិស​ក៍បាន​ចាប់ខ្លួន​កូនក្រមុំ​ឈ្មោះ Gypsy Taub អាយុ ៤៤ ឆ្នាំ និង​លោក Jamyz Smith ដែល​ជា​កូនកំលោះ​អាយុ ២០ ឆ្នាំ​។ នៅ​នឹង​កន្លែង​កើតហេតុ​ប៉ូលិស​បាន​ឲ្យ​អ្នក​ទាំង​ពីរ​ដណ្តប់ភួយ​រួច​នាំ​ឡើង​រថយន្ត​ដើម្បី​នាំ​ទៅ​ស្ថានីយ៍​ប៉ូលិស​។ បើ​តាម​របាយការណ៍​ឲ្យដឹងថា​គូរ​ស្នេហ៍​មួយគូរ​នេះ​ក៏​ធ្លាប់បាន​ចូលរួម​ក្នុង​ការតវ៉ា​នៅ​មុខ​សាលាក្រុង San Francisco ដើម្បី​ប្រឆាំង​នឹង​ការ​ហាមប្រាម​មិន​ឲ្យ​ស្រាតនៅតាម​ផ្លូវ​សារធារណៈផង​ដែរ​៕

Nude 2

Nude 1

មតិយោបល់