ប៉ាគីស្ថាន៖មនុស្សរាប់ពាន់នាក់ត្រូវបានពន្យាពេលធ្វើដំណើរ បន្ទាប់ពីអាកាសយាននិកសម្រេចចិត្តថាគាត់ត្រូវតែញ៉ាំសាំងវិចដ៏ល្អបំផុត នេះបើតាមរបាយការណ៍ប៉ូលិសប្រចាំការនៅព្រលានយន្តហោះនៃប្រទេសប៉ាគីស្ថាន។ បើយោងតាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថាដោយសារតែអាកាសយាននិករូបនោះមិនពេញចិត្តនឹងអាហារដែលនៅលើយន្តហោះទើបគាត់សុំពន្យាពេលជើងហោះហើរពីរម៉ោងកន្លេះដើម្បីញ៉ាំសាំងវិចដែលល្អបំផុត។
បន្ទាប់មកគាត់ត្រូវបានគេនាំទៅញ៉ាំសាំងវិចនៅសណ្ឋាគារលំដាប់ផ្កាយប្រាំដែលមានទីតាំងនៅក្នុងទីក្រុងមួយនៃប្រទេសប៉ាគីស្ថាន។ ចំណែកឯជើងយន្តហោះដែលត្រូវចេញនៅម៉ោង ៦ និង ៤៥ នាទីព្រឹក ត្រូវពន្យាពេលដល់ម៉ោង ៩ និង ១៥ នាទីព្រឹកទើបធ្វើការហោះហើរ។ គួរតក់សំគាល់ផងដែរថាកាលពីសប្តាហ៍មុនអាហារថ្ងៃត្រង់សម្រាប់ជើងហោះហើរមួយនេះមានគុណភាពអន់ព្រោះក្រុមហ៊ុនមានគំរោងចង់កាត់បន្ថយចំណាយ៕
ព័ត៌មានជាតិ
មតិយោបល់