ព័ត៌មានជាតិ

បុរសម្នាក់ចេញពីផឹកស៊ី បើកម៉ូតូទៅបុករថយន្តចតស្ងៀម បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខផ្ទះជួលមួយកន្លែងតាមបណ្ដោយផ្លូវ១៩៩០ កែងនឹងផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ត។

ម៉ូតូបង្កម៉ាក zoomerx ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1DD-7278។
រថយន្តស៊េរីទំនើបម៉ាក ហ្វតរ៉េនជ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ0798។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ ចេញពីផឹកស៊ីផ្ទះជួលមួយកន្លែងនៅក្បែរកន្លែងកើតហេតុខាងលើ ដោយជិះម៉ូតូពីជើងទៅត្បូងលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ចតស្ងៀមទិសដៅកើតទៅលិច ចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូគាបជាប់ជាមួយរថយន្តទៅមុខលែងរួច។

សូមបញ្ជាក់៖ ករណីនេះ ភាគីទាំង ២ ចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចវាស់វែង យកទៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់