ព័ត៌មានជាតិ

LG បង្ហាញ​ទូរទស្សន៍​អេក្រង់ ១០៥​អ៊ីង​

​ដើម្បី​ជួយ​ឲ្យគេ​ហ​ដ្ឋា​ន​ដ៏​ល្អ​ប្រណីត​របស់​លោក​អ្នក​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​នោះ ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ LG បាន​បង្ហាញ​នូវ​ទូរទស្សន៍​ខ្នាត​យក្ស​សម្រាប់​តាំង​លម្អ​លំនៅដ្ឋាន​។​
LG K4 Ultra HD អេក្រង់ ១០៥​អ៊ីង ជា​ទូរទស្សន៍​ប្រភេទ​អេក្រង់​កោង ដែល​ផ្ដល់​នូវ​គុណភាព​ច្បាស់​ល្អ បង្ហាញ​រូបភាព​ធម្មជាតិ​ពិតៗ​។ អាចនិយាយបាន​ថា​នេះ​ជា​ទូរទស្សន៍​ខ្នាត​យក្ស​ដំបូង ដែល​បាន​បង្ហាញខ្លួន ប៉ុន្តែ​វា​ស័ក្តិសម​សម្រាប់​គេហដ្ឋាន​ប្រណីត​ប៉ុណ្ណោះ​។​
​បើទោះបីជា​ទូរទស្សន៍​អេក្រង់​យក្ស​នេះ​ត្រូវបាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​ក្ដី ប៉ុន្តែ​សម្រាប់​តម្លៃ និង​ទីផ្សារ​នោះ​នៅ​មិន​ទាន់​ចេញ​ដល់​នោះទេ​៕​
LG-105-inch-curved-UltraHD-630x354

មតិយោបល់