ជារឿងធម្មតាដែលយើងបានដឹងគ្រប់គ្នាថាក្រុមភេវរកម្មអាល់កៃដាដែលធ្វើការវាយប្រហារដាក់គ្រាប់បែកនៅកន្លែងនានាដោយមិនញញើតដៃនោះឡើយក៏ប៉ុន្តែលើកនេះមេដឹកនាំមួយរូបរបស់ក្រុមអាល់កៃដាដែលមានទីតាំងនៅលើឧបទ្វីបអារ៉ាប់បានបង្ហាញការសូមទោសរបស់ខ្លួនជាសាធារណៈតាមរយៈឃ្លីបវីដេអូមួយដែលក្រុមរបស់ខ្លួនបានវាយប្រហារមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសយ៉េមេនហើយបានសម្លាប់មនុស្សរាប់សិបនាក់នោះ។
មេដឹកនាំក្រុមអាល់កៃដាលោក Qassim Al-Raimi បានបញ្ជាក់នៅក្នុងខ្សែអាត់វិដេអូនោះថាក្រុមអាល់កៃដាធ្លាប់បានបញ្ជាក់ថានៅក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងកងកម្លាំងការពារជាតិរបស់យ៉េមេនខ្លួននឹងមិនធ្វើឲ្យប៉ៈពាល់ដល់មន្ទីរពេទ្យនិងវិហារសាសនាអ៊ីស្លាមណាមួយឡើយតែដោយសារតែមានសកម្មជនរបស់ខ្លួនម្នាក់ដែលបានធ្វើការធ្វេសប្រហែសហើយបានបើកការបាញ់ប្រហារទៅលើមន្ទីរពេទ្យ។
គួរបញ្ជាក់ថាការសូមទោសបានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាលរបស់ប្រទេសយ៉េមេនបានបង្ហាញនូវវិដេអូដែលចាប់បានពីសកម្មភាពវាយប្រហាររបស់បុរសម្នាក់ដែលត្រូវគេជឿថាជាក្រុមរបស់អាល់កៃដាវាប្រហារទៅលើមន្ទីរពេទ្យ៕
មតិយោបល់