ព័ត៌មានជាតិ

អ្នក​រចនា​ម៉ូដ​កាំភ្លើង AK-47 ដ៏​ល្បី​របស់​រុស្ស៊ី​ទទួលមរណៈភាព​

​លោក Mikhail Kalashnikov អ្នក​រចនា​ម៉ូដ​កាំភ្លើង AK-47 ដ៏​ល្បី​របស់​រុស្ស៊ី​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្នុង​អាយុ ៩៤​ឆ្នាំ​។​
​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​មក​ថា លោក Mikhail Kalashnikov បាន​ទទួល​មរណៈភាព​ក្នុង​នៅក្នុង​គេហដ្ឋាន​របស់​លោក ក្នុង​ទីក្រុង Izhevsk ចម្ងាយ​ប្រមាណ​ជា ១.៣០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ូស្គូ បន្ទាប់ពី​លោក​មាន​ជំងឺ​រ៉ាំ​រៃ​។​

​កាលពី​ពាក់កណ្ដាល​ខែ​វិច្ឆិកា កន្លងទៅ លោក​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរ​ថែទាំ​ដើម្បី​ពិនិត្យ​ជំងឺ ព្រោះ​ថា​ស្ថានភាព​ហាក់ដូចជា​ធ្ងន់ធ្ងរ​។​
​សារព័ត៌មាន​ក្នុងស្រុក​បានឲ្យដឹងថា កាំភ្លើង AK-47 របស់​រុស្ស៊ី​នេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​ប្រមាណ​ជាង ១០០​នៅលើ​ពិភពលោក​។ នៅពេល​ដំណើរ​ទស្សនៈកិច្ច​ក្នុង​ប្រទេស​អាល្លឺម៉ង់​លោក Mikhail Kalashnikov បាន​និយាយថា លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​កាំភ្លើង​របស់​លោក​មានកា​រ​ពេញនិយម ប៉ុន្តែ​លោក​ខកចិត្ត​យ៉ាងខ្លាំង​ដោយសារតែ​ភាគច្រើន​ត្រូវបាន​ពួក​ភារ​វករ​ជា​អ្នក​ប្រើ​៕​
AK-47
ak47_1

មតិយោបល់