ព័ត៌មានជាតិ

សហគមន៍​អ៊ឺរ៉ុប​៖​ប្រទេស Malta ប្រកាស​លក់​តម្លៃ​ចូលសញ្ជាតិ 880,000 ដុល្លារ​អាមេរិក !!

​ថ្មីៗ​នេះ​រដ្ឋាភិបាល​នៅ​ប្រទេស​ដែន​កោះ​មួយ​ដែល​ស្ថិត​នៅក្នុង​ភាព​ជា​សមាជិក​នៃ​សហគមន៍​អ៊ឺរ៉ុប​បាន​ប្រកាស​លក់​សញ្ជាតិ​ទៅ​ដល់​ជនបរទេស​ដែល​មាន​លទ្ធភាព​ក្នុងការ​បង់​ប្រាក់​ចំនួន 880,000 ដុ​លា្ល​រ​អាមេរិក​។​ប្រទេស Malta ជា​ប្រទេស​ដែន​កោះ​មួយ​ហើយ​ក៏​ជា​សមាជិក​នៃ​សហគមន៍​អ៊ឺរ៉ុប​ផងដែរ​។​

​នៅ​ពេល​ប្រទេស​នេះ​និង​សហភាព​អ៊ឺរ៉ុប​ត្រូវ​បាន​រង​ការ​តិះ​តៀន​កាន់តែ​ច្រើន​ឡើង​នៅ​ក្រោយ​ការប្រកាស​លក់​សញ្ជាតិ​បែប​នេះ​រដ្ឋាភិបាល​ប្រទេស​Malta បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការអនុវត្ត​ច្បាប់​ទិញ​សញ្ជាតិ​នេះ​វិញ​ហើយ​កិច្ចពិភាក្សា​មួយ​ជាមួយ​នឹង​សភា​អ៊ឺរ៉ុប​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី 15 មករា​ខាងមុខ​នេះ​ហើយ​។​

​បើ​ទោះបីជា​រដ្ឋាភិបាល Malta បាន​ផ្តល់​ជា​មូលហេតុ​និង​សម្រេចចិត្ត​ផ្អាក​ការអនុវត្ត​ច្បាប់​នេះ​ក៏​ដោយ​សហគមន៍​អ៊ឺរ៉ុប​នឹង​នៅតែ​បន្ត​កិច្ចពិភាក្សា​មួយ​ដដែល​ហើយ​លោក Kurt Farrugia ប្រធាន​ផ្នែក​គមនាគមន៍​និង​ជា​តំណាង​អ្នក​នាំពា​ក្រ​ឲ្យ​រដ្ឋាភិបាល​ប្រទេស Malta ខ្លួន​បាន​សម្រេច​ធ្វើ​បែបនេះ​ដោយសារតែ​ក្នុង​គោលបំណង​ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ហើយ​លោក​បាន​និយាយថា​រដ្ឋាភិបាល​នូវតែ​ប្តេជ្ញាចិត្ត​ក្នុង​ការអនុវត្ត​ច្បាប់​នេះ​ឲ្យបាន​៕​

មតិយោបល់