នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា លោកមិនអាចទទួលយកបាននោះទេ នូវទង្វើស៊ើបយកការណ៍របស់ទីភ្នាក់ងារចារកិច្ចអាមេរិកមកលើមន្ត្រីរបស់អ៊ីស្រាអែល។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍។
នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍នៃសមាជិកគណបក្ស លោក បេនយ៉ាមីន បានថ្លែង សុំឲ្យអាមេរិកបញ្ឈប់ទង្វើរបស់ខ្លួន ព្រោះថាលោកមិនអាចទទួលយកបាននោះទេ ហើយនេះជាទង្វើរំលោភសិទ្ធិមនុស្ស និងសិទ្ធិឯកជន។
លោកបានបន្ថែមទៀតថា “ទំនាក់ទំនងរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកគឺមានភាពជិតស្និទ្ធ ប៉ុន្តែយើងមិនអាចទទួលយកបាននូវនោះ ដូច្នេះអាមេរិកមិនគួរធ្វើបែបនេះឡើយ”។
ការលើកឡើងដូច្នេះដោយសារតែបែកធ្លាយនូវឯកសារសម្ងាត់របស់លោក Edward Snowden អតីតសមាជិកទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក NSA ដោយបានបញ្ជាក់ថា ក្រុមភ្នាក់ងារ NSA បានស៊ើបយកការទៅលើអ៊ីមេល និងទូរស័ព្ទរបស់លោក បេនយ៉ាមីន និងមន្ត្រីធំៗមួយចំនួនទៀត៕
មតិយោបល់