ព័ត៌មានជាតិ

Apple កំពុង​សាកល្បង iPhone ថ្មី ជាមួយនឹង iOS 7

whats-next-ios-7
តាម​ប្រភព​ពី​វ៉ិបសាយ The Next Web បានបញ្ជាក់​ថា ក្រុមហ៊ុន Apple បាន​នឹង​កំពុង​ធ្វើ​ការសាកល្បង​ទៅលើ iPhone ថ្មី និង​ប្រព័ន្ធ​ដំណើរការ​ជំនាន់​ថ្មី​ផងដែរ​។​
​វ៉ិបសាយ​ដដែល​នេះ​ក៏​បាន​បន្ថែមទៀតថា អ្នក​អភិវឌ្ឍ​ទៅលើ​កម្មវិធី​មួយចំនួន​បាន​រកឃើញ​នៅក្នុង​ឯកសារ logs សម្រាប់​បើក​កម្មវិធី​ប្រើប្រាស់​របស់​ពួកគេ ដែល​បញ្ជាក់ថា iPhone ថ្មី​ដំណើរការ iOS 7​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Apple បាន​បញ្ចេញ​នូវ iPhone 5 នៅក្នុង​ខែ​កញ្ញា និង​ហើយ​ក្រុមហ៊ុន​គួរតែ​អាច​នឹង​បញ្ចេញ​នូវ iPhone ថ្មី នៅ​ពាក់កណ្តាល​ឆ្នាំ 2013៕​

មតិយោបល់