iPhone 6 ត្រូវបានរាយការណ៍មកថា ក្រុមហ៊ុន TSMC ជាអ្នកទទួលបន្ទុកផលិត ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេ តែនៅពេលនេះ មានព័ត៌មានរាយការណ៍មកថា វានឹងបង្ហាញខ្លួននៅឆ្នាំ ២០១៤ ជាមួយអាក្រង់ធំជាងមុន។
ប្រភពព័ត៌មានបានបញ្ជាក់ថា iPhone 6 អាចនឹងមានអេក្រង់ទំហំ ៥អ៊ីង បើទោះបីជា iPhone នាពេលបច្ចុប្បន្នមានទំហំត្រឹមតែ ៤អ៊ីងក្ដី។ ក្រុមហ៊ុន Apple បាននិយាយថាខ្លួននឹងមិនបង្កើត iPhone អេក្រង់ធំនោះទេ ប៉ុន្តែព័ត៌មានចចាមអារ៉ាមនៅតែលេចឮជាបន្តថា iPhone នឹងមានអេក្រង់ធំ។
ស្របពេលជាមួយគ្នានោះ ក៏មានព័ត៌មានធ្លាយមកថា នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែធ្វើការសាកល្បងទៅលើស្មាតហ្វូនអេក្រង់កោងថ្មី ដែលតាមការសន្មត់គឺ Samsung Galaxy S5៕
មតិយោបល់