ព័ត៌មានជាតិ

ចិន​នឹង​លប់​ចោល​ច្បាប់​ដែល​អនុញ្ញាតិឲ្យ​មាន​កូន​តែ​មួយ​

​ទីក្រុង​ហុងកុង​៖​ប្រភព​ពី​សារព័ត៌មាន CNN បាន​ឲ្យដឹងថា​គោលនយោបា​យ​ដែល​អនុញ្ញាតិ​ឲ្យ​មាន​កូន​តែ​ម្នាក់​នៅក្នុង​បន្ទុក​ដែល​បាន​ដំណើរការ​អស់​រយៈពេល​រាប់​ទស្សវត្ស​មកហើយ​នោះ​បាន​ត្រូវ​នីតិ​បញ្ញា​តិ្ត​ថ្មី​រៀបចំ​កែសម្រួល​ឡើងវិញ​ទាំងស្រុង​ដើម្បី​លប់​ចោល​ហើយ​ជឿជាក់​ថា​គោល​នយោបាយ​ថ្មី​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្តនា​ដើម​ឆ្នាំ​ក្រោយ​។​

​ការកែប្រែ​នេះ​ត្រូវបាន​ប្រជាជន​គ្រប់​គ្នា​បាន​ដឹង​តាំងតែ​ពី​ប្រកាស​កាលពី​ខែ​មុន​មក​ម្ល៉េះ​ដែល​បាន​រៀបរាប់​ថា​គូ​ស្វាមី​គ្រប់​គ្នា​នឹង​អាច​មាន​សិទ្ធិ​យក​កូន​ពីរ​នាក់​ប្រសិន​បើ​ខាង​ស្វាមី​ឬ​ប្រពន្ធ​ជា​កូនទោល​នៅក្នុង​គ្រួសារ​។​

​គួរបញ្ជាក់​ថា​ក្រុម​គណៈរដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​ជាតិ​នៃ​ប្រទេស​ចិន​បានដាក់​សេចក្តីស្នើរ​ព្រាង​ច្បាប់​មួយ​ទៅ​កាន់​គណៈកម្មការ​មួយ​នៃ​សមាជជាតិ​នៃ​ប្រជាជន​ជា​គណកម្មាការ​ដែលមាន​សិទ្ធិ​ធំជាងគេ​បង្អស់​ក្នុង​ការធ្វើ​សេចក្តីសម្រេច​ចិត្ត​ទៅ​លើ​គោល​នយោបាយ​ថ្មី​ដែល​ត្រូវបាន​គេ​ហៅថា Adjusting and improving the family planning policy ជា​គោលនយោបាយ​និយាយ​អំពី​ការកែប្រែ​ថ្មី​ទៅ​លើ​គោលនយោបាយ​គ្រួសារ​ជាតិ​៕​
China

មតិយោបល់