ព័ត៌មានជាតិ

សោកនាដកម្មដ៏រន្ធត់ ស្លាប់មួយគ្រួសារ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួស ៤នាក់ ដែលកើតហេតុនៅចំណុចផ្លូវជាតិលេខ៦
ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

រថយន្តបង្ក Camry ពាក់ស្លាកលេខ ភ្នំពេញ 2Q-0932 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកពីលិចទៅកើត
ដឹកអ្នកដំណើរ ៤នាក់ បានបុកម៉ូតូមួយគញរឿង C125 ពណ៌ខ្មៅ
បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែស្នាក់នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បើកពីកើតទៅលិច ដឹកប្រពន្ធ និងកូន២នាក់ បណ្តាលឲ្យ៖

– ស្លាប់អ្នកជិះម៉ូតូ ៤នាក់
– របួសស្រាល៥នាក់
– និងខូចខាតម៉ូតូ ១គ្រឿង និងរថយន្តធ្លាក់ចូលជ្រោះ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងដល់កន្លែង រួចកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់