យល់ដឹង៖ នៅក្នុងសហរដ្ឋអាមេរិចមានរដ្ឋធានីមួយដែលបានយកឈ្មោះតាមប្រធានាធិបតិដំបូងរបស់គេគឺ លោក George Washington ឈ្មោះរបស់លោកប្រធានាធិបតី រូបនេះនៅបាន ប្រើដាក់ឈ្មោះផ្លូវសំខាន់ៗមួយចំនួនក្នុងសហរដ្ឋអាមេរិចទៀតផង។
លោក George Washington គឺជាបិតារបស់សហរដ្ឋអាមេរិច ហើយនៅក្នុង បេះដូងរបស់ប្រជាជនអាមេរិច គាត់ប្រៀបបានទៅនឹងវីរៈបុរសនាំសន្តិភាពមកឲ្យអាមេរិច ជា អ្នកក្លាហានការពារប្រទេសជាតិ។
គាត់បានរួមចំណែកយ៉ាងក្នុងការងារប្រទេសជាតិសំខាន់ៗចំនួន៣
១. គាត់បានបញ្ជាកងទ័ពដើម្បីប្រឆាំងទប់ទល់ជាមួយជនជាតិអង់គ្លេស
២. ដណ្តើមបានឯករាជ្យក្នុងបត្តិវត្តន៍
៣. គាត់ក៏ជាប្រធានគណៈកម្មការបង្កើតរដ្ឋធម្មនុញ្ញដំបូងរបស់សហរដ្ឋអាមេរិច
ទីបំផុតគាត់ត្រូវបានជាប់ឆ្នោតជា ប្រធានាធិបតីដំបូងបង្អស់របស់អាមេរិច។
១. វង្សត្រកុលរបស់ WASHINGTON
បុព្វបុរសរបស់ WASHINGTON បានធ្វើចំណាកស្រុកមកពីប្រទេសអង់គ្លេស តាមកប៉ាល់តូចមកកាន់សហរដ្ឋអាមេរិច ក្នុងឆ្នាំប្រហែលជា ១៦៥៦ ឬ១៦៥៧។ ឪពុករបស់ WASHINGTON មានឈ្មោះថា Augustine Washington មានកូន ៤នាក់ ជាមួយប្រពន្ធ និងមានប្រពន្ធក្រោយមួយទឿតឈ្មោះថា Mary Ball ដែលជាម្តាយរបស់ Washington។ Mary Ball កំព្រាឪពុកម្តាយតាំងពីអាយុបាន១៣ឆ្នាំ តែគាត់ក៏បានទទួលមរតកពីឪពុករបស់គាត់បានច្រើនគួរសមដែរ។
George Washington ជាកូនច្បងរបស់លោក Augustine និង អនកស្រី Mary Ball កើតថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ ១៧៣២ នៅទីក្រុង Bridge Creek ក្រោយមកគេហៅថា Wakefield។ George Washington មានបងប្អូន៥នាក់ រូមឪពុកម្តាយ និងបងប្អូនពីរនាក់ទៀតម្តាយផ្សេងគា្ន។ ពួកគេរស់នៅចុះសម្រុងគ្នាណាស់។
២.កុមារភាពរបស់ WASHINGTON
George Washington បានធំលូតលាស់ឡើងក្នុងតំបន់ Fredericksburg ហើយបានចួលរៀននៅទីនោះប្រហែលជា ៧ ឬ៨ឆ្នាំ។ ប៉ុន្តែមិនមានឯកសារណាបញ្ជាក់ថា នណារជាគ្រូរបស់ Washington ក្នុងពេលនោះ។ មុនវិជា្ជដែល WASHINGTON ចូលចិត្តគឺ គណិតវិទ្យា ហើយគាត់បានរៀនបន្ថែមពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ ប៉ុន្តែគាត់មិនសូវពូកែខាង ភាសាបរទេស និង អក្សរសាស្ត្រទេ ។ គាត់មិនបានស្វែងយល់ប្រវត្តិសាស្ត្របានជ្រៅជ្រះដូចជា Thomas Jefferson និង Jame Madison នោះទេ។
កាលអាយុបាន ១១ឆ្នាំ ឪពុករបស់ WASHINGTON បានស្លាប់បាត់បង់ជីវិត ដីរបស់គាត់បានចែកឲ្យកូនប្រុសបង ឈ្មោះ Lawrence lawrence បានរៀបការជាមួយនារីម្នាក់ជាកូនអ្នកមានទ្រព្យសម្បត្តិ។ WASHINGTON មិនបានទៅរស់នៅជាមួយបងប្រុស Lawrence ទេ។ គាត់រស់នៅជាមួយម្តាយរបស់គាត់នៅកសិដ្ឋាន Ferry Farm។ នៅទីនោះ WASHINGTON បានរៀនសូត្រពីរបៀបចាប់ត្រី បរបាញ់សត្វ និងកាប់ឈើ។ ជីវិតប្រជាជនក្នុងតំបន់អាណានិគមមានការលំបាកយ៉ាងខ្លាំងត្រូវការភាពអត់ធ្មត។
ដោយសារលក្ខខណ្ឌបែបនេះរួមជាមួយចរិតរបស់ WASHINGTON បានធ្វើឲ្យគេក្លាយជាមនុស្សល្អមានការតស៊ូក្នុងជីវិត និងបត្តិវត្តន៍របស់ប្រទេសជាតិ។
WASHINGTON គោរពបងប្រុស lawrence ជាខ្លាំង ព្រោះ Lawrence បានទៅសិក្សាក្នុងប្រទេសអង់គ្លេស ហើយក្នុងសម័យសង្គ្រាមរវាងអង់គ្លេស និង អេស្បាញ lawrence បានចាត់ឲ្យកាត់កងពលតូចមួយក្នុងសង្គ្រាម។ lawrence តែងតែនិយាយរឿងទាក់ទងទៅនិងសង្គ្រាមប្រាប់ WASHINGTON នេះហើយជាមូលហេតុដែល WASHINGTON តែងតែទៅផ្ទះ Lawrence ទោះជាត្រូវធ្វើដំណើរឆ្ងាយយ៉ាងណាក៏ដោយ។ Lawrence ចង់ឲ្យប្អូនប្រុសចូលរួមជាមួយ កងទ័ពជើងទឹកអង់គ្លេសតែម្តាយមិនយលព្រមព្រោះមិនចង់ឲ្យកូនទៅឆ្ងាយ។ ដោយសារមានសមត្ថភាពខាងផ្នែកគណិតវិទ្យា WASHINGTON អាចគូរផែនទីក្នុងតំបន់បាន។
ឆ្នាំ ១៧៤៨ WASHINGTON បានទៅរស់នៅជាមូយ បងប្រុសនៅទីនោះគាត់មានឱកាសមានស្គាល់ជាមូយអ្នកល្បីៗក្នុងតំបន់។ គាត់ស្គាល់ជាមូយ Lord Fairfax ដែលជាអ្នកមានអំណាចក្នុងតំបន់ និងមានផ្ទៃដីជាច្រើន។ Lord Fairfax បានពឹងឲ្យ WASHINGTON ជួយវាស់ផ្ទៃដីរបស់គាត់ដែលជាការងារស្មុគស្មាញ និងមានគ្រោះថ្នាក់ តែ WASHINGTON បានទទួល និងធ្វើបានសម្រេចក្នុងរយៈ ១ឆ្នាំ។ ក៏ដោយសារមានការជួយជ្រំជ្រោយពី Lord fairfax នោះ WASHINGTON បានទទួលការងារក្នុងអាជ្ញាធរក្រុង Viriginia៕
ប្រែសម្រួលអត្ថបទដោយ៖ លោក ម៉ៅ សុខេន
មតិយោបល់