ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុមដែលព្រួតវាយកាប់ ទៅលើជនជាតិចិនបណ្តាលឲ្យរងរបួសពេលនេះឃាត់បានម្នាក់ហើយ

តាកែវ: កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ មាន ឈ្មោះ អឿន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ព្រហែក ឃុំសូភី ស្រុកបាទី ពាក់ព័ន្ធករណីអំពើ ហិង្សា ដោយចេតនាប្រើកាំបិតកាប់ ទៅលើ ជនរងគ្រោះឈ្មោះ ចាង ជីង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅ និងធ្វើការនៅរោងចក្រដំណាប់ស្វាយ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យរងរបួសធ្ងន់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅផ្ទះរបស់ជនសង្ស័យ(ផ្ទះលក់ស្រានិងម្ហូប) បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣និង៤០នាទី ថាមានជនសង្ស័យមួយក្រុមបានព្រួតវាយជនរងគ្រោះនៅចំណុចផ្ទះកើតហេតុខាងលើ។
មូលហេតុដោយ ទំនាស់ពាក្យសម្តីពេលផឹកស្រា។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែល រត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

មតិយោបល់