តាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា ស្ត្រីវ័យ ៤២ ឆ្នាំម្នាក់បានបោះបង់អាជីពជាគ្រូបង្រៀនរបស់ខ្លួនមកបើកហាងលក់ឧបករណ៍សិចទៅវិញ។ ស្ត្រីរូបនោះមានឈ្មោះ Jen Ahrell មានកូនបួននាក់នៅក្នុងបន្ទុកជាគ្រូបង្រៀនផ្នែកសិល្បៈនៃសាលាវិទ្យាល័យមួយកន្លែង។ អ្នកធ្វើការជាមូយនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលនាងបោះបង់ចោលមុខរបរជាគ្រូបងៀនទៅបើកហាងលក់ឧបករណ៍ស៊ិចនៅក្នុងទីក្រុង Cambridge សហរដ្ឋអាមេរិកជាមួយនឹងដៃគូរបស់នាងម្នាក់ទៀតគឺលោក Kevin Gilbert ។ Ahrell បាននិយាយថាអ្នកទាំងពីរបានបង្កើតនូវតុក្តតាជ័រដែលមានមុខមាត់ដូចតារាល្បីមួយចំនួនដូចជា Lady Gaga, Rihanna និង Miley Cyrus ដើម្បីដាក់តាំងនៅមុខហាង។ សូមបញ្ជាក់ផងដែរថាហាងរបស់ពួកគេទាំងពីរលក់តែឧបករណ៍នេះសម្រាប់តែមនុស្សពេញវ័យតែប៉ុណ្ណោះ៕
ព័ត៌មានជាតិ
មតិយោបល់