ព័ត៌មានជាតិ

កំពុងតែឆ្ងាញ់មាត់ ជក់បឺតបង្ហុយគ្រឿងញៀន ប៉ូលិសទៅដល់ល្មម ចាប់ខ្លួនបានដាវ២ដើមចូលប៉ុស្តិ៍

ភ្នំពេញ: បុរសម្នាក់ កំពុងតែជក់បឺតបង្ហុយគ្រឿងញៀន យ៉ាងឆ្ងាញ់មាត់ ត្រូវកម្លាំងនគរបាលចុះទៅដល់ល្មម ក៏ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេង សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងសាក់រូប មានទីលំនៅ ចំណុចកើតហេតុខាងលើ ។

វត្ថុតាងដកហូតបាន៖ ដាវ២ដើម និងឧបរណ៍ជក់ថ្នាំញៀនមួយចំនួន ។

តាមសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ បទល្មើសខាងលើ សមត្ថកិច្ចចុះទៅជាក់ស្តែង ឃើញជនសង្ស័យកំពុងជក់គ្រឿងញៀន ក៏ឃាត់ខ្លួន និងដកហូតមានដាវ សម្ភារ: ជក់ នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ខណ្ឌបន្តតាមនីតិវិធី ៕

មតិយោបល់