ចិន៖បើយោងតាមគេហទំព័របរទេនានាដែលចុះផ្សាយនៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០១៣ បានឲ្យដឹងថាស្ត្រីម្នាក់បានក្លាយទៅជាមហាសេដ្ឋីដែលមានសម្រស់ស្រស់ស្អាត់បំផុតនៅក្នុងប្រទេសចិនប្រចាំឆ្នាំ ២០១៣ ដែលមានទ្រព្យសរុប ៥១ ពាន់លានយន់ ស្មើនឹង ៨,៣ ពាន់លានដុល្លារ។ ស្ត្រីរូបនោះមានឈ្មោះ Yang Huiya អាយុ ៣២ ឆ្នាំជាកូនស្រីរបស់ស្ថាបនិកដ៏ល្បីនៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ ២០០៧ បន្ទាប់ពីនាងបានទទួលកេរ្តិ៍ពីឪពុក នាងបានជាប់នៅក្នុងបញ្ជី នៃប្រជាជនចិនដែលមានជាងគេបំផុតនៅក្នុងពិភពលោក។ ជាងនេះទៅទៀតនាងគឺជាមហាសេដ្ឋីដែលមានសម្រស់ស្អាតជាងបំផុតនៅក្នុងចំណោមស្ត្រីដែលជាមហាសេដ្ឋីដូចគ្នាក្នុងប្រទេសចិន។ ដោយសារតែនាងជាអ្នកមាន ហើយមានសម្រស់ស្អាតផងនោះធ្វើឲ្យប្រុសៗជាច្រើនតាមស្រឡាញ់នាង ប៉ុន្តែគ្មានបុរសណាម្នាក់ដែលនាងពេញចិត្តឡើយ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់