ព័ត៌មានជាតិ

អ្នក​រត់​តាក់ស៊ី​រើស​បាន​លុយ 300,000 ដុល្លារ​នៅក្នុង​រថយន្ត​ខ្លួន​តែ​ប្រកាស​ស្វែងរក​ម្ចាស់​ដើម​

​បុរស​ជា​អ្នក​បើក​ឡាន​ម្នាក់​ឈ្មោះ Gerardo Gamboa ដែល​រស់នៅ​ក្នុង​ទីក្រុង Las Vigas ជា​ទីក្រុង​ល្បែង​ដ៏​ធំ​របស់​ពិភពលោក​បាន​រកឃើញ​ថង់​លុយ​មួយ​ដែល​ពេញ​ទៅដោយ​ក្រដាស 100 ដុល្លារ​សុទ្ធ​។​

​តំបូង​គាត់​គិតថា​ប្រហែលជា​អ្នកដំណើរ​គាត់​ណា​ម្នាក់​បាន​ភ្លេច​ទុក​ថង់​កាបូប​ដែល​មាន​ស្ករ​សូកូឡា​នៅ​ក្នុង​ឡាន​របស់គាត់​ប៉ុន្តែ​នៅពេលដែល​គាត់​ចាប់ផ្តើម​បើក​កាបូប​នោះ​មើល​គាត់​បាន​ប្រទះឃើញ​ក្នុង​នោះ​សុទ្ធតែ​លុយ​សុទ្ធ​ដល់​ទៅ 300,000 ដុល្លារ​អាមេរិក​។​

Gamboa បានប្រគល់​កាបូប​លុយ​នេះ​ទៅកាន់​ក្រុម​ប៉ូលិស​នៅក្នុង​ក្រុង​និង​ធ្វើការ​ជាមួយ​កាស៊ីណូ​នានា​ដើម្បី​ស្វែងរក​ម្ចាស់​វិញ​ដែល​ក្រោយមក​លោក​បាន​ទទួលរ​ង្វាន់​លើកទឹកចិត្ត 1,000 ដុល្លារ​អាមេរិក​និង​ប័ណ្ណ​ញាំ​អាហារ​មួយ​សន្លឹក​នៅ​ភោជនីយដ្ឋាន​សម្រាប់​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ពី​ក្រុមហ៊ុន​តាក់ស៊ី​របស់គាត់​។​

​បើទោះបីជា​ត្រូវ​ចំណាយពេល​ជាច្រើន​ម៉ោង​ក៏​ពិត​មែន​ដើម្បី​ធ្វើការ​ជាមួយ​ប៉ូលិស​ដើម្បី​ស្វែងរក​ម្ចាស់​លុយ​វិញ​តែ​លោក​បាន​និយាយថា​លោក​ពិតជា​មិន​ចង់បាន​អ្វី​តបស្នង​នោះទេ​ហើយ​លោក​គ្រាន់តែ​ចង់​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​ប៉ុណ្ណោះ​ហើយ​ថែម​ទាំង​អរគុណ​ដល់​ក្រុមហ៊ុន​តាក់ស៊ី​របស់លោក​ដែល​បាន​ប្រគល់​រង្វាន់​ជា​បុគ្គលិក​ស្មោះត្រង់​ប្រចាំឆ្នាំ​រួម​ជាមួយនឹង​ទឹកប្រាក់​លើកទឹកចិត្ត 1,000 ដុល្លារ​នោះ​ផង​៕​
3118381_G

មតិយោបល់