ព័ត៌មានជាតិ

ស្រ្តីម្នាក់ លូកកាបូបគេ នៅតំបន់ផាប់ស្ត្រីត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប: ស្រ្តីម្នាក់ត្រូវបានឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួន ករណីលូកកាបូបរបស់គេ នៅបរិវេណផាប់ស្រី្តត ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងតំបន់ផាប់ស្ត្រីត ក្រុងសៀមរាប។

ជនសង្ស័យមានឈ្មោះ ស្រី សំនៀង ភេទស្រី អាយុ ៣០ឆ្នាំ និងបក្ខពួកម្នាក់ទៀតឈ្មោះ នួន ស្រីនីត ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ២៣ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណ:ជនសង្ស័យឈ្មោះ ស្រី សំនៀង កំពុងធ្វើសកម្មភាពលូកដៃ យកសម្ភារ:របស់គេនោះ ចំពេលសមត្ថកិច្ច ដើរល្បាតឃើញទាន់ ក៏ចាប់ឃាត់ខ្លួនភ្លាមៗ រីឯម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់