ដូចអ្វីដែលរំពឹងទុកចឹង ក្លិប Arsenal ក្នុងជំនួបជាមួយនឹង West Ham Unite ក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស កាលពីរាត្រីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៣ ។
សម្រាប់ការប្រកួតនេះ ម្ចាស់ផ្ទះ West Ham Unite បានបំបែកពងមាន់របស់ក្លិប កាំភ្លើងធំ Arsenal ក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យ Wenger រសាប់រសល់ នៅមិនសុខ ។ តែទោះជាយ៉ាងណាក្រោមការគ្រប់គ្រងរាបសិបឆ្នាំ របស់អ្នកចាត់ការទូទៅរូបនេះបានធ្វើឲ្យ Arsenal ងើបឡើងវិញ និងលុត ម្ចាស់ផ្ទះរហូតដល់ទៅ ៣ គ្រាប់ជាប់គ្នា ពោលគឺ លទ្ធផល ៣-១ ស្ពាយបង្វិចរីករាយ មកកាន់ទឹកដីខ្លួនវិញ ។
លទ្ធផល ៣-១ បានធ្វើឲ្យក្លិប Arsenal ឡើងទៅកាន់លំដាប់តារាងទី ១ វិញ ក្នុងចំណោម ១៨ ប្រកួត ដោយមាន ៣៩ ពិន្ទុ ខណៈដែល មេឃខៀវបានលុត ហង្សក្រហម ២-១ ឡើងមកកាន់លំដាប់តារាង ទី ២ នោះ ៕

មតិយោបល់