ព័ត៌មានជាតិ

ប្រុសស្រី៣នាក់មានម្នាក់ជាអនិតិជន ចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរី: កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ០០នាទី កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ពេជ្រ ស្រីលុច ភេទស្រី អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
២/ឈ្មោះ ស្រី ចាន់នឿន ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៣/ឈ្មោះ ច្រេស បូ ភេទប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១១ថង់ ទម្ងន់១០៥.៣៧ក្រាម
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទ០១គ្រឿង
-ជញ្ជីង០១គ្រឿង
-ថង់ច្រកសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់