មួយរយៈចុងក្រោយមកនេះ អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម David Moyes បានធ្វើរឿងប្លែកៗសឹងមិនគួរឲ្យជឿ ជាពិសេស លទ្ធផលនៅក្រៅទឹកដី ។ កាលពីរាត្រីយប់មិញ ម៉ោង ៧ និង ៤៥ នាទីនៅកម្ពុជា ក្លិបបិសាចក្រហម បានធ្វើដំណើរទៅជួប ក្លិប Hull City ស្ថិតក្នុងក្របខណ្ឌ Premier Legue របស់អង់គ្លេស ។
បិសាចក្រហម សម្រាប់រាត្រីយប់មិញនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បុកពោះ ព្រោះថា មិនបានប៉ុន្មាននាទីផង ពោលគឺ នៅនាទី ទី ៤ ម្ចាស់ផ្ទះ Hull City លុត ១ គ្រាប់ និង ១០ នាទីក្រោយ ម្ចាស់ផ្ទះថែមមួយគ្រាប់ទៀត ។ តែទោះជាយ៉ាងណាបិសាចក្រហមចង្កោមរឹងរូបនេះបាលព្យាយាមតាមពីក្រោយ នៅនាទី ទី ១៩ ដោយកីឡាករ Smalling ដោយការតែតមួយទំហឹងក្បាលបញ្ចូលទី ខណៈដែល Rooney ស៊ុតបាល់ពិន័យ និង Rooney នៅនាទី ២៦ តាមស្មើម្ចាស់ផ្ទះ ។
ក្រោយការសម្រាក ការប្រកួតកាន់ស្មុគស្មាញ ព្រោះថាម្ចាស់ផ្ទះជាក្លិបដែល ខ្លាំងដែរ ក្នុងជំនួបកន្លងមក ទោះបីជាទើបតែឡើងមកកាន់ក្របខណ្ឌ អង់គ្លេសក៏ដោយនោះ ។ បិសាចក្រហម ពិតជារឿងលំបាកបំផុត ដោយឈ្នះទាំងប្រផិតប្រផើយ ដោយសារតែគ្រាប់បាល់អនហ្គោលរបស់ Chester កីឡាករ Hull City ទៅវិញដោយការតែតបញ្ចូលទីខ្លួនឯង ។
ជាមួយនឹងលទ្ធផលនេះ បានធ្វើឲ្យបិសាចក្រហម ឡើងមកកាន់ តារាងទី ៧ ដោយមាន ៣១ ពិន្ទុ ក្នុងចំណោម ១៨ ប្រកួត កន្លងមក៕

មតិយោបល់