កំពង់ធំៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា រមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក ដែលមានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសម្បូរ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី សម្បូរព្រៃគុក ដែលមានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា ការប្រណាំងរទេះគោ ដើរលើទឹក ឬ កញ្ញាធ្លាក់ទឹក ឡើងសសរខ្លាញ់ដើម្បីយកពានរង្វន់ម៉ូតូ និងការចូលមកទស្សនា ប្រាង្គប្រាសាទបុរាណ មានក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទសម្បូរ ប្រាសាទជ្រៃ និងប្រាសាទនានាជាច្រើនទៀត។
សង្ក្រានថ្នាំថ្មី សម្បូរព្រៃគុកនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ធំ សហការជាមួយសហភាពសម្ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ក្នុងនោះដែរក៏មានមនុស្សច្រើនកុះករ ដែលមកពីទីរួមខេត្ត តាមបណ្តាស្រុកនានា នៅក្នុងខេត្តកំពង់ធំ មកចូលរួមនៅរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុកនេះផងដែរ៕

























https://youtu.be/Rc9uh2O5sXM
មតិយោបល់