ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយបាត់មុខ ៥ឆ្នាំ ក្រុមចម្រៀង 2PM ត្រឡប់មកសិល្បៈជាថ្មី បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា

 

(ភ្នំពេញ)៖ បន្ទាប់ពីបាត់វត្តមានពីវស័យសិល្ប:រយ:ពេល៥ឆ្នាំ ដើម្បីទៅបំពេញកាតព្វកិច្ចយោធារៀងៗខ្លួននោះ នៅពេលនេះសមាជិកទាំង ៦រូបរបស់ក្រុម 2PM បានវិលត្រលប់មកឆាកតន្ត្រីវិញ តាមរយ:អាល់ប៊ុមថ្មីមានចំណងជើងថា «Must»។ ការវិលត្រឡប់មកវិស័យសិល្ប:ឡើងវិញនេះ បន្ទាប់ពីពួកគេម្នាក់ៗ បានបំពេញរួចរាល់ នូវកាពត្វកិច្ចយោធារបស់ខ្លួន។

វិលមកវិញជាមួយអាល់ប៊ុមថ្មីមានចំណងជើងថា «Must» របស់ក្រុមចម្រៀងបុរស 2PM ត្រូវបានគេមើលឃើញថា មានកាន់តែពិសេសជាងកន្លងទ មុនការវិលត្រលប់របស់ 2PM ផលិតកម្ម JYP Entertainment ក៏មានការ comeback ដ៏ពិសេសមួយទៀតរបស់ក្រុមចម្រៀងនារី TWICE ដែលកំពុងត្រៀមបង្ហាញបទថ្មីមានចំណងជើងថា «Alcohol Free» នៅថ្ងៃទី៩ ខែមិថុនា និងអាល់ប៊ុមថ្មីមានចំណងជើងថា «Taste of Love» នឹងចេញនៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ។

កាលពីពេលថ្មីៗ ផលិតកម្ម JYP Entertainment ដែលទីភ្នាក់ងាររបស់ក្រុមចម្រៀង ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៨មួយនេះ ទើបតែបញ្ចេញវីដេអូ trailer ដំបូងស ម្រាប់ការវិលត្រលប់របស់ពួកគេព្រមទាំងបញ្ជាក់ថា អាល់ប៊ុមថ្មីនេះនឹងត្រូបង្ហាញនៅថ្ងៃទី ២៨ ខែមិថុនា។ ត្រឡប់ថយក្រោយវិញ អាល់ប៊ុមចុងក្រោយដែលក្រុមចម្រៀង 2PM បានចេញមុនសមាជិកម្នាក់ៗចាប់ផ្ដើមកាតព្វកិច្ចយោធា គឺអាល់ប៊ុម «Gentlemen’s Game» ដែលបានចេញកាលពីខែកញ្ញា ឆ្នាំ២០១៦៕

ប្រភព៖ Koreaboo

 

មតិយោបល់