ព័ត៌មានជាតិ

ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​មិត្ត​ប្រុស​ចូល​ចិត្ត​និយាយ​លេង​ជា​មួយ​អ្នក?

គូ​សង្សា​ខ្លះ​ថ្វី​ត្បិត​តែ​ស្រឡាញ់​គ្នា​ខ្លាំង​ក៏ពិត​មែន ប៉ុន្តែ​មិន​ហ៊ាន​ប៉ះ​ពាល់​គ្នា​នោះ​ឡើយ​សូម្បី​តែ​ការ​និយាយ​លេង​សើច​ក៏​មិន​ហ៊ាន​ដែរ​ ព្រោះ​​ខ្លាច​ចិត្ត​គ្នា។ ស្នេហា​បែប​នេះ​ហាក់​បី​ដូច​ជា​សោះ​កក្រោះ​បន្តិច ដោយ​សារ​មិន​អាច​និយាយ​នូវ​រឿង​រ៉ាវ​ផ្សេង​ៗដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​មិន​អាច​បញ្ចេញ​​នូវ​​សកម្មភាព​​ដើម្បី​​បញ្ជាក់​ពីសេច​ក្តី​​ស្រឡាញ់​​របស់​ខ្លួន​​បាន។ ដូច្នេះ​ហើយ​អ្នក​គួររក​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​ឲ្យគេ​ហ៊ាន​និយាយ​លេង​ជា​មួយ​អ្នក​ នឹង​ឈាន​ទៅ​រក​ទំនាក់​ទំនង​ដ៏ល្អ​ប្រសើរ។

១. បើកចិត្តឲ្យទូលាយ
បុរសខ្លះសង្ស័យថាអ្នកមានរឿងអាថ៌កំបាំងលាក់បាំងជាមួយ​គេ​បាន​ជា​មិន​ដែល​និយាយ​លេង​សោះ។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ ហ៊ាន​និយាយ​រឿងអ្វីៗ​ទាំង​​អស់​​ប្រាប់​គេ​ឲ្យ​បាន​ដឹង​ ធ្វើ​បែប​នេះ​ទើប​អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ។

២. ចាប់ផ្តើមធ្វើឲ្យមានភាពសប្បាយរីករាយ
សូមចំណាំថានៅពេលដែលអ្នកលាក់រឿងអ្វីមួយ​ដែល​សប្បាយៗ​ជា​មួយ​គាត់ ពេល​នោះ​គាត់​នឹង​ខំ​សួរ​ជីកឬស ​ជីក​គល់​ដើម្បី​ចង់​ដឹង​ចម្លើយ​ចេញ​ពី​មាត់​របស់​អ្នក។ បន្ទាប់មកអ្នក​ត្រូវ​បណ្តោយ​ឲ្យ​គាត់​ស្វែង​រក​ចម្លើយ​ដោយ​ខ្លួនឯង នៅ​ពេល​ដែល​គាត់​រក​អស់​ចិត្ត​ហើយ​សូម​ប្រាប់​ចម្លើយ​ពិត​ទៅ​គាត់។ នេះ​ជា​វិធី​ល្អ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​និយាយ​​លេង​ជា​មួយ​គ្នា​បាន​ច្រើន។

៣. លេងល្បែងផ្សេងៗ
អ្នកអាចរកនឹកល្បែងណាមួយដែលធ្វើឲ្យគាត់សប្បាយ ដូចជាការទាយ​ពាក្យ​ប្រដៅ ឬដោះ​ប្រស្នា​ជា​ដើម។ ការ​ដោះ​ប្រស្នា​ឲ្យ​គាត់​ដោះ​ស្រាយ​លាយ​ឡំ​ជា​មួយ​នឹង​ពាក្យ​លេ​ប​ខាយ​​អាច​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​សប្បាយ​រីករាយ ព្រមទាំង​ពេញ​ចិត្ត​លេង​នូវ​ល្បែង​បែប​នេះ៕
13880360401
ចុចទីនេះមើលប្រភពដើមសហការ​ជាមួយនឹង​ដំណឹង​

មតិយោបល់