ភ្នំពេញៈ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស ហើយគេសង្ស័យថាម កពីរថយន្តដឹកឥដ្ឋដែលបើកពីក្រោយចាប់ហ្វ្រាំងមិនសុី។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខធនាគាជាតិ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញមានរថយន្តធុនធំដឹកដី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3905 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរក៏បួងចង្កូតបត់មកឆ្វេង ពេលនោះក៏មានរថយន្ត១គ្រឿង ទៀតម៉ាក ISUZU ពាក់ស្លាកលេខ ភ្នំពេញ 3B-4247 របស់ក្រុមហ៊ុនតេឡា បើកមកពីក្រោយហើយអ្នកបើកបរក៏បត់ឆ្វេងដែរ ពេលនោះស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌លឿង ពាក់ស្លាកលេខ ប៉ៃលិន 3A-0212 ដោយដឹកឥដ្ឋពេញរថយន្តបើកមកពីក្រោយ ក្នុងទិសដៅស្របគ្នាសង្ស័យអ្នកបើកបរចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកនឹងរថយន្តដឹកសាំងរបស់ក្រុមហ៊ុនតេឡា ពីក្រោយ ហើយរថយន្តតេឡា ក៏ជ្រុលទៅបុកនិងរយន្តធុនធំ ប្រភេទដឹកដី បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ និងខាងក្រោយហើយរថយន្តដឹកឥដ្ឋ រងការខូចខាតផ្នែកខាងមុខ។ ចំណែករថយន្តដឹកដីវិញមិនខូចខាតនោះទេ។ ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមិនមានអ្នករងរបួសទេ។
ក្រោយកើតហេតុ សមត្ថកិច្ច នគរបាលចរាចរខណ្ឌ បានចុះមកពិនិត្យធ្វើការវាស់វែង និងឲ្យភាគីទាំងធ្វើការចចារគ្នា ក្រោយមកភាគីខាងរថយន្តដឹកដីសុំរួចខ្លួន ដោយឡែកភាគីខាងរថយន្តក្រុមហ៊ុនតេឡា និងរថយន្តដឹកឥដ្ឋដោះស្រាយគ្នាមិនត្រូវទើបសមត្ថកិច្ចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់