ប៉េកាំង៖ ប្រទេសចិនបង្កើតនូវឧទ្ធម្ភាគចក្រប្រភេទថ្មីផ្ទាល់ខ្លួន ដើម្បីបំពេញតម្រូវការ និងសម្រួលការងារមួយចំនួននៅក្នុងប្រទេស។ នេះបើយោងតាមសំដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិនបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

លោក Geng Yansheng អ្នកនាំពាក្យរបស់ក្រសួងការពារបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការបង្កើតឧទ្ធម្ភាគចក្រនេះគឺដើម្បីបំពេញតម្រូវការនៃការអភិវិឌ្ឍលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច និងសម្រាប់ប្រើនៅក្នុងការផ្ដល់ជំនួយសង្គ្រោះទៅលើគ្រោះមហន្តរាយ និងជួយសង្គ្រោះផ្នែកមនុស្សធម៌។
អ្នកកាសែតជាច្រើនសួរសំណួរទៅកាន់លោក Geng ប៉ុន្តែមានចម្លើយតែមួយគត់គឺលោកបានបញ្ជាក់ទៅកាន់អ្នកកាសែតឲ្យបានដឹងថា ឧទ្ធម្ភាគចក្រនោះមានឈ្មោះថា Zhi-20 (Z-20) ហើយវាបានបញ្ចប់ការហោះហើរសាកល្បងកាលពីថ្ងៃចន្ទនៅភាគឦសាននៃប្រទេសចិន៕
មតិយោបល់