ព័ត៌មានជាតិ

សិស្សស្រី​រៀន​ថ្នាក់​ទី ១១ ត្រូវ​សង្សា​យក​កាំបិត​ចាក់​សម្លាប់​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ ២០១៣ បានឲ្យដឹងថា មាន​ឧបទ្ទេវហេតុ​មួយ​បាន​កើតឡើង​នៅក្នុង​វិទ្យាល័យ Guangming Shenzhen ភាគខាងត្បូង​នៃ​ក្រុង Shenzhen ប្រទេស​ចិន ដែល​ទាក់ទង​ទៅ​នឹង​ការ​វាយប្រហារ​លើ​សិស្សស្រី​រៀន​ថ្នាក់​ទី ១១ ម្នាក់​។ ប៉ូលិស​បាន​និយាយថា​នៅ​ម៉ោង ៧ និង ៤០ នាទី​ព្រឹក​ថ្ងៃទី ២៦ ខែ​ធ្នូ នៅពេល​ដែល​សិស្ស​កំពុងតែ​អង្គុយ​អាន​សៀវភៅ​នៅក្នុង​ថ្នាក់​ស្រាប់តែ​មាន​បុរស​ខូចចិត្ត​ម្នាក់​ដើរ​សំដៅ​មក​រក​នាង ភ្លាមៗ​នោះ​គាត់​ក៏​បាន​ទាញ​កាំបិត​មក​ចាក់​ចំក​ជនរងគ្រោះ ហើយ​ក៏​រត់គេចខ្លួន​បាត់​តែម្តង​។ បើ​តាម​ការស៊ីបអង្កេត​របស់​ប៉ូលិស​បង្ហាញថា មាន​ក្មេងប្រុស​ម្នាក់​បាន​ស្រឡាញ់​ជនរងគ្រោះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​គាត់​បាន​ឆ្លើយ​បដិសេធ​នូវ​ការចោទប្រកាន់​ទៅលើ​ករណី​ប៉ង​សំលាប់​នេះ​។ មិនយូរប៉ុន្មាន​គាត់​ក៏​បាន​ឆ្លើយ​សារភាពថា ដោយសារតែ​គាត់​ទប់​អារម្មណ៍​ខូចចិត្ត​មិនបាន​ក៏​ចង់​សម្លាប់​មិត្តស្រី​ដោយ​ផ្ទាល់​ដៃ​តែ​ម្តង​។ សូម​បញ្ជាក់​ផង​ដែរ​ថា​ឥឡូវ​នេះ​ជនរងគ្រោះ​រួចផុត​ពី​គ្រោះថ្នាក់ ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​
Kill

មតិយោបល់