ក្រុមភេវរកម្មអាល់កៃដា Al-Qaeda ឬមានន័យថាមូលដ្ឋានជាភាសាខ្មែរជាអង្គការអ៊ីស្លាមដែលមានសមាជិកសុទ្ធតែក្រុមទាហានដែលបានបំពាក់អាវុធនិងទទួលការហ្វឹកហ្វឺនបែបកងទ័ពហើយវាត្រូវបានបង្កើតឡើងដោយមេដឹកនាំដ៏ល្បីល្បាញដែលពិភពលោកបានស្គាល់គ្រប់គ្នានោះគឺលោកអ៊ូសាម៉ាប៊ីនឡាដិន។អង្គការអ៊ីស្លាមមួយនេះត្រូវបានគេជឿជាក់ថាបានបង្កើតចេញជារូបរាងមានរចនាសម្ព័ន្ធឡើងនៅក្នុងខ្ទង់ឆ្នាំ 1988 ឬ 1989 នៅក្នុងតំបន់ Paeshawar នៃប្រទេសប៉ាគីស្ថាន។
វាចាប់ផ្តើមដំណើរការប្រតិបត្តិការសកម្មភាពរបស់ខ្លួនបែបជាបណ្តាញដែលមានសាខានៅតាមប្រទេសមួយចំនួនដែលនៅមជ្ឈឹមបូពាដូចជាអ៊ីរ៉ង់ស៊ីរីតួគីនិងមួយចំនួនទៀតនៅតំបន់អារ៉ាប់ផងនិងបែបជាចលនាសាសនាមូស្លីមនិកាយសូនីដផង។វាត្រូវបានអាមេរិកនិងអង្គការធំៗរបស់ពិភពលោកដូចជាណាតូយូអិននិងសហគមន៍អ៊ឺរ៉ុបចាត់ទុកថាជាអង្គការភេវរកម្មធំតែមួយគត់ដែលខ្លួននឹងធ្វើការបេ្តជ្ញាចិត្តក្នុងការប្រឆាំង។គោលដៅធំៗរបស់ក្រុមអង្គការមូស្លីមអាល់កៃដាគឺសំដៅលើការវាយប្រហារទៅលើក្រុមសាសនាអ៊ីស្លាមមិនមែននិកាយស៊ូនីដនិងសាសនាមិនមែនអ៊ីស្លាមផងដែរ។
ជាលទ្ធផលដែលពិភពលោកបានឃើញកន្លងមកអាល់កៃដាក្រោមការដឹកនាំរបស់អ៊ូសាម៉ាប៊ីនឡាដិនបានបើកការវាយប្រហារយ៉ាងជោគជ័យតាមរយៈការបំផ្ទុះគ្រាប់បែកនិងជាពិសេសគ្រាប់បែកអត្តឃាតនៅតាមបណ្តាលប្រទេសជាច្រើនដូចជាការវាយប្រហារកាលពីថ្ងៃទី 11 កញ្ញាឆ្នាំ 1998 នៅស្ថានទូតអាមេរិកនិងការបំផ្ទុះគ្រាប់បែកនៅកោះបាលីកាលពីឆ្នាំ 2002 ។
ឆ្លើយតបនិងជាការសងសឹកទៅលើក្រុមនេះវិញអាមេរិកបានបើកយុទ្ធនាការតាមប្រមាញ់ក្រុមអាល់កៃដាអស់រយៈពេលរាប់សិបឆ្នាំទម្រាំបានសម្រេចហើយបានសម្លាប់មេដឹកនាំកំពូលលោកប៊ីនឡាដិននាថ្ងៃទី 2 ខែឧសភាឆ្នាំ 2011 នៅក្នុងផ្ទះវិឡាមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន។បើទោះបីជាមានការស្លាប់នៃមេដឹកនាំនិងជាអ្នកបិតាបង្កើតក្រុមភេវរកម្មនេះក៏ដោយក៏ក្រុមអាល់កៃដានៅតែបន្តសកម្មភាពរបស់ខ្លួនហើយបានទទួលមេដឹកនាំថ្មីម្នាក់ទៀតដែលកំពុងដឹកនាំមកទល់សព្វថ្ងៃដែលមានឈ្មោះថា Ayman al-Zawahiri ហើយវានៅតែបន្តឲ្យមានគម្រាមកំហែងដដែលសម្រាប់ពិភពលោកនិងជាពិសេសអាមេរិកដែលខ្លួនបានចាត់ទុកថាជាសត្រូវធំបំផុតនោះ៕
មតិយោបល់