ព័ត៌មានជាតិ

ប្រវត្តិ​ខ្លះៗ​របស់​ហូជីមិញ​មេដឹកនាំ​វៀតណាម​

​ហូជីមិញ​ដែល​គ្រប់​គ្នា​បាន​ស្គាល់​ពី​កេរ្ត៍​ឈ្មោះ​នៃ​ការដឹកនាំ​ប្រទេស​វៀ​ត​ណាម​តាមរយៈ​សម័យ​សង្គ្រាម​ជា​ច្រើន​ជំនាន់​នៅក្នុង​ប្រទេស​នេះ​។​លោក​ហូជីមិញ​កើត​នៅ​ថ្ងៃទី 19 ឧសភា​ឆ្នាំ 1890 និង​បាត់បង់​ជីវិត​នៅ​ថ្ងៃ​ទី 2 កញ្ញា​ឆ្នាំ 1969 នៅក្នុង​តំបន់​មួយ​ដែល​មានឈ្មោះ​ថា Nguyen Sinh Cung ។​

​ប្រ​វតិ្ត​ហូជីមិញ​តាំងពី​ចាប់ផ្តើម​គឺ​ជា​មេដឹកនាំ​បដិវត្ត​ក​ម្មុយ​នី​ស​ហើយ​ធ្លាប់បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ 1945 ទល់នឹង 1955 និង​ជា​ប្រធានាធិបតី 1945 ទល់​និង 1969 នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​វៀតណាម​ខាងជើង​ផង​។​គាត់​គឺជា​បុគ្គល​ដ៏​សំខាន់​នៃ​កំណើត​សាធារណៈរដ្ឋ​ប្រជាមានិត​វៀតណាម​ខាងជើង​នៅក្នុង​ឆ្នាំ 1945 ហើយ​លោក​ក៏​ជា​មនុស្ស​សំខាន់​ជាង​គេ​របស់​កងកម្លាំង​ទាហាន​វៀតណាម​និង​វៀត​កុង​ដែល​បាន​កើតឡើង​នៅក្នុង​កំឡុង​សង្គ្រាមស៊ីវិល​ក្នុង​ស្រុង​ផងដែរ​។​

​គាត់​ជា​មេដឹកនាំ​តែមួយគត់​ដែល​បាន​ដឹកនាំ​ចលនា​ឯករាជ្យ​វៀង​មិញ​ដែល​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ 1941 និង​ដែល​ក្រោយ​មក​ជា​សាធារណៈរដ្ឋ​ប្រជាមានិត​វៀតណាម​និង​ការដឹកនាំ​ការបះបោរ​ប្រឆាំង​និង​ប្រទេស​បារាំង​នា​ឆ្នាំ 1954 នៅក្នុង​សង្គ្រាម​មួយ​ដែល​ត្រូវ​បាន​ហៅ​ថា Dien Bien Phu ។​នៅក្នុង​ឆ្នាំ 1965 លោក​ត្រូវបាន​បង្ខំចិត្ត​ចុះចេញ​ពី​តំណែង​ដោយសារ​បញ្ហា​សុខភាព​ប៉ុន្តែ​រូបគាត់​និង​គោលនយោបាយ​របស់​គាត់​បាន​នៅ​បន្ត​ជាមួយ​នឹង​បក្ស​ក​ម្មុយ​ណីស​វៀតណាម​រហូត​ដល់​គា​ត់​បាត់បង់​ជីវិត​ហើយ​នៅក្រោយ​ចប់​សង្គ្រាម​ទីក្រុង​សៃ​ហ្គ​ន​ដែល​ជា​ទីក្រុង​ធំជាងគេ​របស់​វៀតណាម​ត្រូវបាន​ប្តូរ​ឈ្មោះ​យកតាម​ឈ្មោះ​មេដឹកនាំ​រូប​នេះ​វិញ​គឺ​ហូជីមិញ​តែ​បើ​ទោះបីជា​យ៉ាងណាក្តី​សៃ​ហ្គ​ន​នៅតែ​ត្រូវបាន​គេ​ប្រើប្រាស់​និង​ស្គាល់​ថា​ជា​ទីក្រុង​របស់​វៀតណាម​ដដែល​៕​
hochiminh1

មតិយោបល់