ព័ត៌មានជាតិ

ចិន​៖​ផ្អើល​នឹង​រូបភាព​​ថត​ជាប់សត្វនាគ​ហោះលើមេឃ​

ថ្មីៗនេះដែរនៅលើបណ្តាញអនឡាញចិន ​បានបង្ហាញពីរូបភាព ​សត្វនាគ ដែលគេថតបាន នៅលើមេឃ រួច​បង្ហោះចូលទៅកាន់ អ៊ីនធឺណេត ។ ជាមួយនឹង​ពាក្យពេចន៍ដែលបង្ហោះដោយសរសេរថា “នេះ​ជាសត្វនាគដែលខ្លួនថតបានកាលពីពេលថ្មីៗ​នេះ ដែលហោះហើរ​លើ​មេឃចិន​” ។
ទន្ទឹមជាមួយនឹងគ្នានេះដែរអ្នកលេងនៅលើបណ្តាញសង្គមចិន ដ៏ពេញនិយម បាន​ នាំគ្នាវិភាគ ថា វាមិនពិតទេដឹង អាចជារូបភាពកែប្រែ ពីកម្មវិធីហ្វូតូសប ។

ប្រភពខ្លះៗ បានអះអាងថា ​រូបភាពនេះដែរបើតាមខ្លួនដឹង វាបានកើតឡើងកាលពីឆ្នាំ ២០១០ មកម្លេះ តែ​មិនមានប្រភព​ច្បាស់លាស់ដែលអះអាងថា ជាសត្វនាគនោះទេ បើទោះបីជា​វាមាន​រូបរាងស្រដៀង ទៅនឹងសត្វនាគ ក្នុងរឿង និង គំនូរនានាក៏ដោយ ​តែ​អាចនឹង​​ជា​រូបកែប្រែ​៕​
2014-02-13_133447

មតិយោបល់