ព័ត៌មានជាតិ

ចាក់​ឪពុក ព្រោះ​មិន​ទិញ iPhone ជា​កាដូ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល

​បុរស​វ័យ​ជំទង់​រស់នៅ​រដ្ឋ​ម៉ាសាឈូសេត ត្រូវបាន​ឃាត់ខ្លួន ដោយសារ​តែ​គេ​យក​កាំបិត​ចាក់​ឪពុក​បង្កើត​របស់​ខ្លួន​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល មូលហេតុ​មិន​បាន​ទិញ​កាដូ iPhone ឲ្យ​។​
​ប៉ូលិស​ប្រចាំ​តំបន់​បាន​រាយការណ៍​ថា បុរស​វ័យ ១៨​ឆ្នាំ​ម្នាក់​ឈ្មោះ Alexander Torres មាន​អារម្មណ៍​ខឹងសម្បារ​យ៉ាងខ្លាំង នៅពេលដែល​គេ​បើក​កាដូ​ឡើង​មិន​ឃើញ iPhone​។ ដោយ​ទប់​អារម្មណ៍​មិន​បាន​បុរស​ម្នាក់​នោះ​បាន​យក​កាំបិទ​សម្រាប់​កាត់​ខ្សែ​កាដូ ទៅ​ចាក់​ឪពុក​របស់​ខ្លួន ប៉ុន្តែ​មិន​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ​។​

​ប៉ូលិស​បាន​និយាយថា ពួកគាត់​បាន​ទទួល​ទូរស័ព្ទ​មួយ​ថា​មាន​បុរស​វ័យក្មេង​ម្នាក់​បាន​ចាក់​កាំបិត​ចាក់​ឪពុក ក្រោយពេល​ក​បើក​កាដូ​មិនឃើញ iPhone​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ទង្វើ​មិន​ល្អ​មួយ​ដែល​ក្មេងៗ ឬ​មនុស្ស​គ្រប់​រូប​មិន​គួរ​ឲ្យ​តម្រាប​តាម ព្រោះថា​អ្វី​ដែល​យើង​ចង់បាន វា​មិនមែន​បាន​ដូច​ការចង់​នោះទេ ជា​ពិសេស​ត្រូវ​មើល​ពី​សមត្ថភាព និង​ស្ថានភាព​គ្រូ​សារ មាន​ពាក្យចាស់​លោក​ពោលថា “​ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី​”៕​
Iphonejpg

មតិយោបល់