កណ្តាលៈ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់Post News មុននេះបន្តិចថា ឃាតកដែលចាក់សម្លាប់យុវជនម្នាក់ ដែលជាបុគ្គលិកណេត ក្នុងបន្ទប់ទឹក ដោយសារតែចាញ់ហ្គេម នឹងត្រូវបញ្ជូនមកដល់នៅព្រឹកនេះ ហើយនឹងមានការធ្វើសន្និសីទកាសែតបង្ហាញមុខនៅល្ងាចថ្ងៃនេះផងដែរ។
គួរបញ្ជាក់ថា ៖ ឃាតកដែលបានចាក់សម្លាប់បុរសម្នាក់ ដែលជាបុគ្គលិកនៅណេតយីហោ ក្រុងណេត ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងអាវុធហត្ថ តាមចាប់ខ្លួនបានហើយនៅក្នុងខេត្តសៀមរាប កាលពីវេលាម៉ោងប្រហែល៤និង៣០នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ដោយប្រតិបត្តិការនេះធ្វើឡើង ដោយមានការសហការគ្នាយ៉ាងល្អរវាងអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថផ្ទៃប្រទេស និង អាវុធហត្ថខេត្តសៀមរាប យ៉ាងសកម្មនិងស្អិតរមួត ទើបអាចឃាត់ខ្លួនឃាតកនេះបាន៕
មតិយោបល់