ប៉ៃលិនៈ កាលពីវេលាម៉ោង ១៨ នឹង៤០នាទីយប់ ថ្ងៃសៅរ៍ ០៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានករណីជនជាតិបរទេសម្នាក់ដួលស្លាប់ (ខ្យល់គ) ក្នុងបន្ទប់ទឹក នៅទល់មុខសណ្ឋាគារប៉ៃលិន ស៊ី ធី ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះមានឈ្មោះ MAYHEW PHILIP JAMES SEBASTIAN ភេទ ប្រុស អាយុ ៦៩ឆ្នាំ ជនជាតិ អង់គ្លេស សញ្ជាតិ អាមេរិកាំង។
ម្ចាស់ផ្ទះឈ្មោះ សួ រឹទ្ធូ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ លក់នំប៉័ង មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកម្លាំងជំនាញធ្វើការកោសល្យវិច័យរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់